Tuesday, April 27, 2021

កាន់តែព្រួយបារម្ភ! សមាជិកគ្រួសារតារាកំប្លែង យេយេ សរុបចំនួន ២២នាក់ តេស្តវិជ្ជមានកូវីដ-១៩

(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩ នៅពេលនេះតារាកំប្លែង កញ្ញា យេយេ បានបញ្ជាក់បន្ថែមថា រហូតមកទល់នឹងពេលនេះ សមាជិកក្រុមគ្រួសាររបស់នាង សរុបចំនួន២២នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ខណៈឪពុករបស់នាងតេស្តអវិជ្ជមានលើកទី១។ តារកំប្លែង យេយេ បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បន្ថែមថា បន្ទាប់ពីមានអាការៈសង្ស័យ សមាជិកគ្រួសាររបស់នាងទាំងអស់ បាននាំគ្នាទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ខណៈលទ្ធផល គឺបានបង្ហាញថា វិជ្ជមានចំនួន២២នាក់ ក្នុងនោះមានតែឪពុករបស់នាងម្នាក់ទេ ដែលអវិជ្ជមាន។ តារាកំប្លែងមាឌធំរូបនេះ បានបន្តថា សមាជិកគ្រួសាររបស់នាងទាំងអស់ ដែលបានឆ្លងជំងឺដ៏កាចសាហាវនេះ ត្រូវបានបញ្ចូនទៅព្យាបាលនៅទីតាំងផ្សេងៗពីគ្នា មានដូចជា កោះពេជ្រ, នៅសាលាជម្ពូរវ័ន្ត និងនៅពិភពថ្មីសែនសុខ។ យេយេ បានសង្កត់ធ្ងន់ថា ការឆ្លងនេះ គឺសមាជិកគ្រួសាររបស់នាង មិនមែនឆ្លងពីរូបនាងនោះទេ ពោលគឺឆ្លងពីសហគមតែម្តង ព្រោះទីតាំងដែលសមាជិកគ្រួសាររបស់នាងរស់នៅ គឺស្ថិតក្នុងខណ្ឌមានជ័យ ជាតំបន់ក្រហម ដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំង។ ជាមួយគ្នានេះ យេយេ បានសម្តែងការព្រួយបារម្ភជាខ្លាំង ព្រោះក្នុងគ្រួសាររបស់នាងគឺឆ្លងទាំងអស់ មិនថាបងស្រីបងប្រុស ជាពិសេសក្មួយៗដែលនៅតូចជាដើម។ គួរបញ្ជាក់ថា កញ្ញា យ៉េយ៉េ បានប្រកាសថា ខ្លួនមានវិជ្ជកូវីដ-១៩ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ខណៈបច្ចុប្បន្ននាងមានស្ថានភាពប្រសើរឡើងហើយ និងកំពុងទទួលការព្យាបាល នៅវិមានពិភពថ្មីសែនសុខ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...