Tuesday, April 20, 2021

គ.ជ.ប លើកពេលអនុវត្តដំណើរការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានសម្រេចលើកពេលអនុវត្តដំណើរការ នៃការបោះឆ្នោតសាកល្បង សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ នៅក្នុងឃុំ សង្កាត់ គោលដៅចំនួន ២៥នៃរាជធានី-ខេត្តទាំងអស់ទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ ការសម្រេចលើកពេលនេះ ដោយសារតែ គ.ជ.ប បានពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងកម្ពុជាបច្ចុប្បន្ន កាន់តែធ្ងន់ធ្ងរឡើងៗ។ ជាមួយគ្នានេះដែរ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធតាមអនឡាញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក៏ត្រូវបានលើកពេលផងដែរ។ សូមបញ្ជាក់ថា កាលបរិច្ឆេទនៃការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នឹងត្រូវកំណត់ជាថ្មី តាមលទ្ធភាពដែល គ.ជ.ប អាចធ្វើបានបន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុងដោយរាជរដ្ឋាភិបាល៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...