Wednesday, February 17, 2021

បាតុករមីយ៉ាន់ម៉ា ចតរថយន្ដបិទផ្លូវក្នុងទីក្រុងរ៉ង់ហ្គូន ចំពោះមុខការព្រមានពីអំពើហិង្សា ​​​​(Video inside)

(រ៉ង់ហ្គូន)៖ ក្រុមបាតុករមីយ៉ាន់ម៉ា បានចតរថយន្ដរាប់សិបគ្រឿងនៅតាមដងផ្លូវសំខាន់ៗជាច្រើន ក្នុងទីក្រុងរ៉ង់ហ្គូន ដែលនេះគឺជាយុទ្ធសាស្ត្រតវ៉ាថ្មីមួយរបស់ពួកគេ ដើម្បីសម្ដែងការប្រឆាំងជំទាស់នឹងរដ្ឋប្រហារ និងទាមទារឱ្យដោះលែងអ្នកដែលកំពុងជាប់ឃុំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងបាតុកម្មតវ៉ានៅថ្ងៃពុធនេះ ក្រុមបាតុកររាប់ពាន់នាក់បានចតរថយន្ដរាប់សិបគ្រឿងនៅតាមដងផ្លូវសំខាន់ៗ ក្នុងទីក្រុងរ៉ង់ហ្គូន ដោយបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ យុទ្ធសាស្ត្រថ្មីនេះដែលមានឈ្មោះថា «ទិវាបិទផ្លូវ» ត្រូវបានក្រុមបាតុករប្រើប្រាស់ក្នុងគោលបំណង រារាំងមិនឱ្យមន្ត្រីស៊ីវិលទៅធ្វើការ និងបង្កឧបសគ្គដល់ការធ្វើចរាចររបស់កងកម្លាំងសន្តិសុខ។ គួរបញ្ជាក់ថា បេសកជនពិសេសអង្គការសហប្រជាជាតិទទួលកិច្ចការមីយ៉ាន់ម៉ា បានព្រមានថាការប៉ះទង្គិចគ្នា និងអំពើហិង្សាអាចនឹងផ្ទុះឡើង នៅថ្ងៃពុធនេះ ហើយវានឹងមានសភាពកាន់តែធ្ងន់ធ្ងរ ខណៈយោធានៅតែបន្តដាក់ពង្រាយកងទ័ព និងកាត់ផ្ដាច់បណ្ដាញអ៉ីនធឺណិត។ មកទល់នឹងពេលនេះ ក្រុមវេជ្ជបណ្ឌិត គ្រូបង្រៀន ក៏បានធ្វើកូដកម្មឈប់ធ្វើការផងដែរ រីឯប្រជាជនមួយចំនួននាំគ្នាឈប់ប្រើសេវា ឬផលិតផល ដែលជាកម្មសិទ្ធិរបស់យោធា៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...