Tuesday, February 9, 2021

BREAKING (Update): ប៉ូលិសមីយ៉ាន់ម៉ាប្រើគ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហួរទឹកភ្នែក បាញ់លើក្រុមបាតុករប្រឆាំងរដ្ឋប្រហារយោធា

(ណៃពិដោ)៖ កងកម្លាំងប៉ូលីសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បានបាញ់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើ ក្រុមអ្នកតវ៉ាដែលធ្វើបាតុកម្មនៅរដ្ឋធានីណៃពិដោ ប្រឆាំងរដ្ឋប្រហារយោធា ខណៈក្រុមបាតុករនៅតែបន្តសកម្មភាពប្រឆាំងតវ៉ារបស់ពួកគេដដែល បើទោះបីជាយោធាបានហាមមិនឲ្យការប្រមូលផ្តុំគ្នាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។ នៅរដ្ឋធានីណៃពិដោ ប្រជាជនមីយ៉ាន់ម៉ាម្នាក់ បានអះអាងប្រាប់ភ្នាក់ងារព័ត៌មានបារាំង AFP ថា «បន្ទាប់ពីប្រើកាណុងបាញ់ទឹក កងកម្លាំងប៉ូលិសបានបាញ់កាំភ្លើងព្រមានឡើងទៅលើ០២លើក បន្ទាប់មកពួកគេបានបាញ់គ្រាប់ជ័រទៅលើក្រុមបាតុករ ដែលបណ្តាលឲ្យមនុស្សមួយចំនួនរងរបួស»។ កម្លាំងប៉ូលិស ក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងក្រុមបាតុករនៅទីក្រុង ម៉ាន់ដាឡាយ (Mandalay) ដែលជាទីក្រុងធំបំផុតទី២ នៃប្រទេសមីយ៉ាន់ម៉ាផងដែរ។ គួរបញ្ជាក់ថា បាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារយោធាទម្លាក់មេដឹកនាំស៉ីវិល លោកស្រី អោងសាន ស៊ូជី នៅប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើងរយៈពេល០៤ថ្ងៃជាប់ៗគ្នាហើយ បើទោះបីជាមានការព្រមានបង្រ្កាបដោយកម្លាំងបាយ និងការដាក់ចេញនូវច្បាប់អាជ្ញាសឹកក៏ដោយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...