Tuesday, January 19, 2021

ពន្ធដារណែនាំពីការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលលើវិក្កយបត្រ សម្រាប់អ្នកជាប់ពន្ធចុះបញ្ចីតាមរបបស្វ័យប្រកាស

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីណែនាំ ដល់អ្នកជាប់ពន្ធដែលបានចុះបញ្ចីពន្ធដារ តាមរបបស្វ័យប្រកាស ប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលក្នុងវិក្កយបត្រ និងជំរុញឲ្យចេញវិក្កយបត្រ រាល់ការលក់ ឬការផ្គត់ផ្គង់ទំនិញ ឬសេវាឲ្យបានត្រឹមត្រូវ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករានេះ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំអំពីការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀល ក្នុងវិក្កយបត្រដូចខាងក្រោម៖ ១៖ អ្នកជាប់ពន្ធត្រូវរំលេចរូបិយប័ណ្ណប្រាក់រៀល លើតម្លៃសរុបនៃវិក្កយបត្ររបស់ខ្លួន ដោយឡែកចំពោះតម្លៃនៃមុខទំនិញនីមួយៗ អាចប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀល ឬរូបិយប័ណ្ណដុល្លារអាមេរិក។ ២៖ ចំពោះតម្លៃសរុបនៃវិក្កយបត្រ ដែលត្រូវប្ដូរទៅជារូបិយប័ណ្ណប្រាក់រៀល អ្នកជាប់ពន្ធអាចប្រើប្រាស់អត្រាប្ដូរប្រាក់ណាមួយ ដូចខាងក្រោម៖ * អត្រាប្ដូរប្រាក់ផ្លូវការប្រចាំខែមុន ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។ * អត្រាប្ដូរប្រាក់ទីផ្សារ ប៉ុន្ដែមិនត្រូវទាបជាងអត្រាប្ដូរប្រាក់ផ្លូវការ ប្រចាំថ្ងៃរបស់ធនគារជាតិនៃកម្ពុជា។ ៣៖ ចំពោះតួលេខប្រាក់រៀល ដែលបានប្ដូរមកពីរូបិយប័ណ្ណដុល្លារអាមេរិកមានក្បៀស បើចំនួនក្បៀសនោះចាប់ពី០,៥រៀលឡើងទៅត្រូវបង្គត់ទៅជា១រៀល ហើយបើតូចជា០,៥រៀលត្រូវកាត់ចោល៕ សូមអានសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានពន្ធដារ ខាងក្រោម៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...