Monday, November 30, 2020

ប៉ូលិស បើកការស៊ើបអង្កេតទៅលើក្រុមគ្រូពេទ្យដែលបានព្យាបាល Maradona ចុងក្រោយ

(ក្រុងអាយរេស)៖ ក្រុមប៉ូលិសប្រចាំនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បានឆ្មក់ចូលផ្ទះ និងគ្លីនិកឯកជនរបស់លោក Leopoldo Luque ជាទីដែលពួកគេបានធ្វើការវះកាត់ជំងឺខួរក្បាលរបស់ Diego Maradona ចុងក្រោយគេ។ អតីតវីរបុរសរបស់អាហ្សង់ទីន Diego Maradona បានទទួលបានមរណភាពកាលពី ៤ថ្ងៃមុន ដោយសារជំងឺគាំងបេះដូង ក្នុងវ័យ ៦០ឆ្នាំ ដែលត្រូវបានគេសង្ស័យថា មានការជាប់ពាក់ព័ន្ធជាមួយក្រុមគ្រួពេទ្យឯកដែលបានព្យាបាលរូបលោកចុងក្រោយគេទៀតផង។ តែយ៉ាងណា វេជ្ជបណ្ឌិត Luque មិនត្រូវបានចាប់ខ្លួន ហើយក៏បានធ្វើការបដិសេធថារូបលោកគ្មានបានធ្វើអ្វីខុសនោះទេ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មាន BBC នៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ គួររំលឹកផងថា Maradona ដែលបានជួយអាហ្សង់ទីនឈ្នះជើងឯក World Cup 1986 បានទទួលបានការវះកាត់យកដុំឈាមចេញពីខួរក្បាលដោយជោគជ័យ ដែលបណ្តាលមកពីជាតិអាល់កុលើសកម្រិត កាលពីដើមខែនេះនៅឯមន្ទីរពេទ្យខាងលើ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...