Tuesday, November 17, 2020

វ៉ាក់សាំងកូវីដ-១៩ទីពីររបស់រុស្ស៊ី ត្រូវយកទៅធ្វើតេស្តដំណាក់កាលទី៣ និងអាចដាក់ឲ្យប្រើប្រាស់នៅខែមករា ឆ្នាំ២០២១

(ម៉ូស្គូ)៖ ទីភ្នាក់ងារឃ្លាំមើលសុខភាពសាធារណៈសហព័ន្ធរុស្ស៊ី រ៉ូស្ពូត្រេបណាដស័រ (Rospotrebnadzor) នៅថ្ងៃអង្គារនេះបានប្រកាសឲ្យដឹងថា វ៉ាក់សាំង អេពីវ៉ាក់កូរ៉ូណា (EpiVacCorona) ប្រឆាំងជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ វិចទ័រ (Vector) របស់រុស្ស៊ី កំពុងស្ថិតនៅក្នុងដំណាក់កាលទី ៣ ដែលជាជំហានចុងក្រោយនៃការធ្វើតេស្ត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ អ្នកស្រី អាន់ណា ផូប៉ូវ៉ា (Anna Popova) មន្ត្រីសុខាភាពសាធារណៈ នៅក្នុងវេទិកាតាមប្រព័ន្ធអ៉ីនធើណិត ស្តីពីទិន្នន័យវិទ្យាសាស្ត្រថ្មីៗ ពាក់ព័ទ្ធទៅនឹងជំងឺ COVID-19 បានលើកឡើងយ៉ាងដូច្នេះថា វ៉ាក់សាំង EpiVacCorona ត្រូវបានចុះបញ្ជីនៅថ្ងៃទី១៣ ខែតុលា បានក្លាយជាបេក្ខភាពវ៉ាក់សាំងទី ២ របស់ប្រទេសរុស្ស៊ី ហើយកំពុងស្ថិតក្នុងការធ្វើតេស្តសាកល្បង នៅដំណាក់កាលទី ៣។ គួរបញ្ជាក់ថា បើផ្អែកតាមទិន្នន័យវិទ្យាសាស្រ្តឱសថរបស់រដ្ឋ បានកត់សម្គាល់ថា វ៉ាក់សាំង EpiVacCorona នឹងដាក់ឲ្យប្រើប្រាស់ជាទូទៅនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។ កាលពីថ្ងៃទី ១១ ខែសីហាកន្លងទៅ ប្រទេសរុស្ស៊ីបានចុះបញ្ជី វ៉ាក់សាំង COVID-19 ដំបូងបង្អស់របស់ពិភពលោក នោះគឺវ៉ាក់សាំង Sputnik V ដែលត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថានស្រាវជ្រាវ ហ្គាម៉ាឡាយ៉ា (Gamaleya) ក្រោមការគាំទ្រពីមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF)៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...