Tuesday, November 17, 2020

លោក ជិន ម៉ាលីន បង្ហាញ ៣ចំណុច ប្រៀបធៀបអំពីទិដ្ឋភាពច្បាប់ និងការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យនៅអាមេរិក និងកម្ពុជា

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើង ៣ចំណុចប្រៀបធៀបអំពីទិដ្ឋភាពច្បាប់ និងការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យនៅអាមេរិក និងកម្ពុជា។ ទិដ្ឋភាពច្បាប់ និងការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យនៅអាមេរិក និងកម្ពុជា រួមមាន៖ ទី១៖ ជាគោលការណ៍ច្បាប់ទាំងនៅអាមេរិកនិងកម្ពុជា បុគ្គលគ្រប់រូបមានសិទ្ធិតាមដាននិងឃ្លាំមើលដំណើរការនីតិវិធីតុលាការ​និងដំណើរការប្រព្រឹត្តទៅនៃ​សវនាការ​ដែលធ្វើជាសាធារណៈ តែមិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលជាការជ្រៀតជ្រែកនិងដាក់សម្ពាធដល់តុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។ ទី២៖ ក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ទាំងនៅអាមេរិកនិងកម្ពុជា ជាកត្តាសត្យានុម័ត តែកាលណាមានអំពើល្មើសច្បា់ប់និងបទល្មើសកើនឡើង សំណុំរឿងបញ្ជូនទៅតុលាការ ក៏វាកើនឡើងទៅតាមនោះដែរ ដែលនាំឱ្យមានលំហូរនិងដំណើរការនីតិវិធីតុលាការជាប់ជាប្រចាំ ដូចជាការចេញដីការ និងនីតិវិធីនៃការចោទប្រកាន់និងស៊ើបសួរ ជាដើម។ល។ ទី៣៖ ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាក៏ដូចជាអាមេរិក គឺមានការធានានូវសិទ្ធិសេរីភាពនៃការជួបជុំ តវ៉ា និងសម្តែងមតិ តែក៏បានបញ្ញត្តិដូចគ្នាផងដែរថា ការអនុវត្តសិទ្ធិសេរីភាព​ទាំងនោះ គឺត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់។ ទាំងនៅអាមេរិក និងកម្ពុជា សកម្មភាពដែលជាការបំពានច្បាប់ បំពានសិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យនិងធានាដោយរដ្ឋធម្មនុញ្ញនោះទេ តែវាជាអំពើល្មើសច្បាប់ ដែលអ្នកប្រព្រឹត្តត្រូវ​ទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយពួកគេមានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ក្នុងដំណើរការនីតិវិធីរបស់តុលាការ មិនមែនធ្វើការជួបជុំគ្នាតវ៉ាដាក់សម្ពាធដល់តុលាការ ដែលជា​ស្ថាប័នឯករាជ្យនោះទេ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...