Monday, November 16, 2020

Apple និង Google រួមក្រុមបង្កើតបច្ចេកវិទ្យា 6G ក្រោយពេលចិនបាញ់ផ្ដាយរណបសាកល្បង 6G

(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និង Apple ត្រូវបានគេរាយការណ៍មកថា បានចូលរួមនៅក្នុងសមាគមន៍មួយ ដើម្បី បង្កើត បច្ចេកវិទ្យា 6G ខណៈដែល iPhone 5G របស់ក្រុមហ៊ុន Apple និង ស្មាតហ្វូន Pixel ប្រើ 5G របស់ Google ទើបតែចេញលក់នៅលើ ទីផ្សារ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Area នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រោយពីចិនបានបាញ់ផ្ដាយ រណបទៅកាន់អវកាសដើម្បីធ្វើការតេស្ដបច្ចេកវិទ្យា 6G ដែលមានល្បឿនលឿនជាង 5G រហូតដល់ ១០០ ទៅ ៥០០ដង ស្រាប់តែ ក្រុមហ៊ុន Apple និង Google បានសហការជាមួយអាមេរិកខាងជើង ដែលមានឈ្មោះថា «the Next G Alliance» ក្នុងការបង្កើតយុគសម័យ នៃ បច្ចេកវិទ្យា 6G ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន ដែលជាសមាជិករបស់ «the Next G Alliance» នឹងធ្វើការជួបជុំគ្នានៅសប្ដាហ៍ក្រោយដើម្បី ចងសម្ព័ន្ធ និង បង្កើតគោលការណ៍រួមក្នុងការផលិតបច្ចេកវិទ្យា 6G ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រុមអ្នកឃ្លាំមើលបានយល់ឃើញថា ក្រុមហ៊ុនអាមេរិកធំៗបានប្រមូលផ្ដុំគ្នានេះគឺដើម្បីរកវិធីសាស្ត្រទប់ស្កាត់នៃការរីកលូតលាស់លឿននៃ បច្ចេកវីទ្យារបស់ចិន ជាពិសេសគឺបច្ចេកវិទ្យា 6G តែម្ដង ព្រោះថាបច្ចុប្បន្នចិន កំពុងតែនាំមុខលើបច្ចេកវិទ្យា 5G៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...