Wednesday, September 9, 2020

អ្នកវិភាគ៖ ប្រជាធិបតេយ្យត្រូវអនុវត្តក្នុងក្របខ័ណ្ឌនីតិរដ្ឋ បើមិនដូច្នេះទេ វានឹងនាំឱ្យកើតមានភាពអនាធិបតេយ្យជាក់ជាមិនខាន (Video inside)

(ភ្នំពេញ)៖ «ប្រជាធិបតេយ្យត្រូវអនុវត្តក្នុងក្របខ័ណ្ឌនីតិរដ្ឋ បើមិនដូច្នេះទេ វានឹងនាំឱ្យកើតមានភាពអនាធិបតេយ្យជាក់ជាមិនខាន»។ នេះជាប្រធានបទវីដេអូវិភាគ របស់អង្គភាពប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ។ ការចេញវីដេអូវិភាគនេះ បានធ្វើឡើងស្របពេលដែលមានព្រឹត្តិការណ៍តវ៉ា ដែលរៀបចំឡើងក្រោមការជំរុញដោយក្រុមប្រឆាំងជ្រុលនិយម ដើម្បីទាមទារឱ្យមានការដោះលែង លោក រ៉ុង ឈុន ដែលត្រូវតុលាការចោទប្រកាន់ ពីបទ «ញុះញង់បង្កឲ្យមាន ភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីលោកបំផុសបំផុលឱ្យប្រជាពលរដ្ឋតវ៉ា ចំពោះការបោះបង្គោលព្រំដែនកម្ពុជា- វៀតណាម នៅខេត្តត្បូងឃ្មុំ៕ សូមទស្សនាវីដេអូវិភាគទាំងស្រុងលើប្រធានបទ៖ «ប្រជាធិបតេយ្យត្រូវអនុវត្តក្នុងក្របខ័ណ្ឌនីតិរដ្ឋ បើមិនដូច្នេះទេ វានឹងនាំឱ្យកើតមានភាពអនាធិបតេយ្យជាក់ជាមិនខាន» ដូចតទៅ៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...