Wednesday, September 9, 2020

BREAKING: ក្រសួងសុខាភិបាល៖ មានករណីជនជាតិចិន២នាក់ដែលធ្វើចត្តាឡីស័ក បានរត់ចេញពីសណ្ឋាគារមួយនៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល សូមប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ជូនសាធារណជនឲ្យបានជ្រាបថា៖ «ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើន នៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ខ្ញុំសូមជម្រាបថា មានករណីជនជាតិចិន០២នាក់បានរត់ចេញពីសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ពិតប្រាកដមែន។ ពួកគាត់ជាអ្នកដំណើរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០»។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩ ពួកគាត់ក៏មានទំនាស់គ្នីគ្នាគាត់ បន្ទាប់មកក៏រត់ចេញពីសណ្ឋាគារនោះតែម្តង។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតែស្រាវជ្រាវរកបុគ្គលទាំងពីរនាក់ខាងលើនេះ ហើយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់គឺអវិជ្ជមានវីរុសកូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វើចត្តាឡីស័កជាបន្តទៀត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...