គ្រប់គ្នាមានភាពប្រាកដនិយមថា ផែនការនៃការវិលត្រឡប់របស់ សម រង្ស៊ី ដើម្បីមកដឹកនាំធ្វើបដិវត្តពណ៌ជាថ្មីក្នុងការដណ្តើមអំណាចនៅកម្ពុជា។ ប៉ុន្តែ សម រង្ស៊ី បានប្រើប្រាស់ការភ្នាល់ដោយដាក់លក្ខខណ្ឌផ្សេងៗដើម្បីអាចបើកច្រកឱ្យខ្លួនធ្វើតេស្តកម្លាំងគាំទ្រខ្លួនផង និងលេសប្រមូលផ្តុំមនុស្សដើម្បីឱ្យជួយ ការពារខ្លួនផង និងបន្តអនុវត្តផែនការបដិវត្តន៍ពណ៌ដែលខ្លួនបានរៀបចំ។ ក្នុងផែនការនៃការវិលត្រឡប់របស់សម រង្ស៊ី មកកម្ពុជាវិញ ក្រុមប្រឆាំងនៅក្រៅប្រទេសបានរៀបចំសកម្មភាពចំនួន៥៖
១)- បង្កើតក្រុមការងាររៀបចំកម្លាំងទទួលទណ្ឌិត សម រង្ស៊ី
២)- ពង្រីកសកម្មភាពការទូត
៣)- ពង្រីកការផ្សព្វផ្សាយព័ត៌មានជុំវិញបញ្ហារសើបៗ នៅក្នុងសង្គមដើម្បីបញ្ឋេះកំហឹងប្រជាពលរដ្ឋសំដៅជំរុញចលនាខាងក្នុងដែលបានបាត់បង់ជំនឿ និងសេចក្តីទុកចិត្តលើខ្លួនឱ្យកម្រើកឡើងវិញ
៤)- ទំនាក់ទំនងឱ្យស្អិតរមួតជាមួយមជ្ឈដ្ឋានអ្នកប្រជាធិបតេយ្យដើម្បីបង្ហាញថាខ្លួននៅតែមានសកម្ម ភាពនិងមានគេទទួលស្គាល់ និង
៥)- រៀបចំថវិកាសម្រាប់អនុវត្តផែនការ។ បន្ថែមលើសកម្មភាពទាំង៥ គោលដៅខាងលើ សម រង្ស៉ី បានចាប់ផ្តើមឃោសនាឱ្យកម្លាំងក្នុងស្រុកប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈការញុះញង់ឱ្យកម្លាំងប្រដាប់អាវុធបះបោរ និងការបញ្ឆេះកំហឹងសង្គមដើម្បីញុះញង់ឱ្យប្រជាជនបះបោរប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច តាមរយៈបំផុស បំភាន់ បំភ្លៃ និងបំផ្លើសព័ត៌មានលើបញ្ហារសើបរបស់សង្គម តាមគ្រប់រូបភាព។
ការរៀបចំកម្លាំងប្រឆាំងខាងក្នុង ដើម្បីគាំទ្រ និងស្វាគមន៍ការវិលត្រឡប់មកវិញរបស់ សម រង្ស៉ី គឺធ្វើឡើងក្នុងល្បិចកល ដើម្បីប្រើប្រាស់កម្លាំងទាំងនេះ ជាខែលការពារខ្លួនផង និងជាកម្លាំងប្រឆាំងនឹងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចផង។ ដូច្នេះ ច្បាស់ណាស់ថា គោលដៅនយោបាយពិតប្រាកដនៅពីក្រោយការប្រកាសវិលត្រឡប់របស់ សម រង្ស៉ី គឺការប៉ុនប៉ងប្រមូលកម្លាំងជាថ្មីដើម្បីដឹកនាំចលនាបដិវត្តន៍ពណ៌ជាថ្មី ដើម្បីមហិច្ឆតាអំណាចផ្ទាល់ខ្លួន។ ការបញ្ចុះបញ្ចូលឱ្យអឺរ៉ុបដក EBA ពីកម្ពុជា និងការបញ្ចុះបញ្ចូលឱ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា ជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តផែនការដ៏ពិសពុលរបស់ សម រង្ស៊ី ក្នុងគោលបំណងរុញច្រានឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងសង្គម ដែលជាកត្តាអនុគ្រោះផ្នែកនយោបាយសម្រាប់ក្រុមប្រឆាំងញុះញង់ប្រមូលកម្លាំង ដើម្បីធ្វើបដិវត្តន៍ពណ៌ជាថ្មី។ ហេតុដូច្នេះហើយបាន ជា សម រង្ស៊ី ព្យាយាមផ្លាស់ប្តូរលក្ខខណ្ឌ និងក្រឡិចក្រឡុចបាយបិណ្ឌជាបាយបាត្រដើម្បីបង្កើតលេសប្រើ កម្លាំងប្រជាជន និងអនុវត្តផែនការបដិវត្តន៍ពណ៌ចំពោះមុខនៃភាពក្រឡិចក្រឡុចរបស់ សម រង្ស៊ី និងដើម្បីរុញ សម រង្ស៊ី ឱ្យទទួលស្គាល់ការពិតពីភាពកំសាកញីរបស់ខ្លូននោះ ព្រមទាំងជីកកប់ជីវិតនយោបាយសម រង្ស៊ីផងនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់សារព័ត៌មានហ្វ្រេសញូវនៅល្ងាចថ្ងៃទី៣០ ខែសីហា ប៉ុន្មានម៉ោងក្រោយ សម រង្ស៊ី ផ្លាស់ប្តូរលក្ខខណ្ឌដោយសម្តេចតេជោ មានប្រសាសន៍ថា៖ «ខ្ញុំបានឃើញហើយការលើកឡើងភ្នាល់របស់អ្នកឯង ជាវាទង្វើគួរឱ្យអស់សំណើច និងបង្ហាញចេតនាច្បាស់ក្រឡែតចង់គេចចេញពីការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ចកម្ពុជា និងជាលេសមួយមិនត្រឡប់មកកម្ពុជា។
ដូច្នេះខ្ញុំសូមបញ្ជាក់ច្បាស់ៗឡើងវិញថា កម្លាំងសមត្ថកិច្ចនឹងចាប់អ្នកឯងញាត់គុកតាមដីកាតុលាការ ក្នុងរយៈពេល ២៤ ម៉ោង បើក្លាហានហ៊ានចូលប្រទេសកម្ពុជា បើចាប់មិនបានទេខ្ញុំសុខចិត្តចុះចេញពីតំណែង។ អ្នកឯងគ្រាន់តែឆ្លើយហ៊ាន ឬមិនហ៊ាន ? សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្តថា «ប៉ុន្តែទោះបីអ្នកឯងហ៊ាន ឬមិនហ៊ាន មិនសំខាន់ទេ, កម្លាំងសមត្ថកិច្ចបានត្រៀមរៀបចំដើម្បីចាប់អ្នកឯងបញ្ចូលគុក ប្រសិនបើអ្នកឯងហ៊ានចូលកម្ពុជា ហើយមិនចាំបាច់ត្រូវការសងលើតម្លៃនៃការភ្នាល់ណានោះទេ»។ សម រង្ស៊ី គឺជនមានទោសជាប់នឹងខ្លួន ហើយក៏ជាមនុស្សអស់តម្លៃសម្រាប់ជាតិ និងប្រជាជន ថែមទាំងជាសត្រូវរបស់ប្រជាជនថែមទៀតផងដែលត្រូវប្រឈមនឹងការអនុ វត្តច្បាប់នៅពេលដែលជាន់ដីកម្ពុជាភ្លាម។ ប្រសិនបើសម រង្ស៊ីវិលចូលមកកម្ពុជាវិញ ទំនងជាសម រង្ស៊ី គ្មានឱកាសកាន់ក្បាលមីក្រូស្រែកឡូឡា ដង្ហែរក្បួនតាមផ្លូវ គ្មានឱកាសថើបដីខ្មែរដូចកាលពីឆ្នាំ ២០១៣ ឡើយ ប៉ុន្តែសម រង្ស៊ី នឹងត្រូវកម្លាំងសមត្ថកិច្ចវាយខ្នោះតាំងពីក្នុងយន្តហោះម្ល៉េះ។
គ្មានប្រជាពលរដ្ឋណាដែលហែរហាមបានឡើយ មានតែសមត្ថកិច្ច ក្រៀកសម រង្ស៊ី ចូលគុក ហើយទំនងមានតែដេកគុកទេដែលមានសុវត្ថិភាពជាង។ សម រង្ស៊ី នឹងមិនមាន ភាពក្លាហានគ្រប់គ្រាន់ក្នុងការទទួលយកការភ្នាល់ឡើយ សូម្បីតែការភ្នាល់ដែលផ្តួចផ្តើមឡើងដោយអង្គ ព្រោកប្រាជ្ញរបស់លោក ខាន់ សុវណ្ណ ក៏មិនហ៊ានផង ចុះទម្រាំនឹងការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ទៀត តើសម រង្ស៊ី ម្តេចនឹងហ៊ានទៅព្រោះសម រង្ស៊ី ខ្លាចចាញ់សម្បថពេលចាញ់ការភ្នាល់ និងមិនគោរពពាក្យសន្យា។ សម្តេចតេជោហ៊ុន សែន បានលើកឡើងភ្ជាប់នឹងការភ្នាល់ថា៖ «ប្រសិនបើអ្នកណាម្នាក់មិនគោរពលើការសន្យានៃការភ្នាល់នេះ ខ្ញុំសូមឱ្យវត្ថុស័ក្តិសិទ្ធិលើលោកផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យា និងក្រុមគ្រួសារទាំងពូជតែម្តង។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន?»។ទោះបីយ៉ាងណា សម រង្ស៊ី និងបក្ខពួករបស់ខ្លួនទំនងជាមានការភ័ន្តច្រឡំថាការភ្នាល់នេះនាំឱ្យខ្លួចគេផុតពីការអនុវត្តច្បាប់ ប៉ុន្តែសូមម្សៀរសម រង្ស៊ី និងគូកនចងចាំថា ទោះបីជាមានការភ្នាល់យ៉ាងណាក៏ ដោយ ការអនុវត្តច្បាប់ត្រូវតែធ្វើ។ ហើយក៏ចាប់ខ្លួនសម រង្ស៊ី មិនមែនស្ថិតនៅលើការវិលមកឬមិនវិលមក និងមានអ្នកហែរហមប៉ុន្មានលាននាក់ដូចសម រង្ស៊ី អះអាងឡើយ ប៉ុន្តែនេះគឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច ហើយប្រជាពលរដ្ឋខ្មែរភាគច្រើនបានគាំទ្រចំពោះការអនុវត្តច្បាប់ចាប់ខ្លួនជនក្បត់ជាតិសម រង្ស៊ី នេះដើម្បី ពង្រឹងនីតិរដ្ឋ ហើយការអនុវត្តច្បាប់គឺជាកិច្ចការស្នូលដើម្បីថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍ ដូចដែលកម្ពុជាបានធ្វើកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានយកតំណែងនាយករដ្ឋមន្ត្រី ដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រដើម្បីប្តូរនឹងការចាប់ខ្លួនជនក្បត់ជាតិ សម រង្ស៊ី ក៏ចង់បង្ហាញថាទណ្ឌិតសម រង្ស៊ី ជាជនចង្រៃជាតិដែលចាំ បាច់ទោះក្នុងតម្លៃណាក៏ត្រូវចាប់ជនក្បត់ជាតិញាត់គុកឱ្យខាងតែបាន៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩



0 comments