Thursday, August 8, 2019

កោះតៃវ៉ាន់ត្រៀមខ្លួនទប់ទល់ព្យុះទីហ្វុងដ៏មានឥទ្ធិពលឈ្មោះ «Lekima» ដែលនឹងមកដល់នាថ្ងៃនេះ

(តៃប៉ិ)៖ ថ្ងៃព្រហស្បតិ៍នេះ ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយនឹងបោកបក់ទៅដល់កោះតៃវ៉ាន់ ដែលអាចបង្កជាហានិភ័យផ្សេងៗ ខណៈអាជ្ញាធរកោះតៃវ៉ាន់បានអំពាវនាវឲ្យមនុស្សម្នា ដែលមានការប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។ បើតាមទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ ព្យុះទីហ្វុងឈ្មោះ Lekima ដែលមានឥទ្ធិពលយ៉ាងខ្លាំងសម្បើម នឹងធ្វើដំណើរមកដល់ក្បែរ​ឆ្នេរភាគឦសាននៃដែនដីកោះនេះ ខណៈវាកំពុងមានល្បឿន១៥គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយកម្លាំងខ្យល់អតិបរមារហូតដល់​​២២៧គីឡូម៉ែត្រក្នុងមួយម៉ោង។ អាជ្ញាធរតៃវ៉ាន់ បានសេចក្តីប្រកាសឲ្យមនុស្សម្នា នៅតាមតំបន់ភាគខាងជើង រួមទាំងទីក្រុង​តៃប៉ិ​​បង្កើនការប្រុងប្រយ័ត្នខ្ពស់។ មនុស្សជាង១,៥០០នាក់ ភាគច្រើនជាទេសចរ នៅតាមបណ្តាកោះភាគខាងកើតតៃវ៉ាន់ ក៏ត្រូវ​បាន​ជម្លៀសទៅកាន់ទីសុវត្ថិភាព ហើយកងទ័ពត្រូវបានដាក់ពង្រាយ ដើម្បីត្រៀមជួយសង្រ្គោះ ក្នុងករណីមានទឹកជន់។ កាលពីទាបភ្លឺថ្ងៃព្រហស្បតិ៍នេះ នៅភាគឦសានកោះតៃវ៉ាន់ ក៏បានទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត​៥.៩រ៉ិចទ័រ​ផងដែរ ខណៈតៃវ៉ាន់កំពុងតែត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុងខាងលើ។ រញ្ជួយដីនោះ បានកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់​អគារ​ជាង​១០,០០០ខ្នង ហើយធ្វើឲ្យមនុស្សម្នាក់បាត់បង់ជីវិត។ គួរជម្រាបថា បន្ទាប់ពីតៃវ៉ាន់ ព្យុះទីហ្វុងខាងលើនឹងបន្តឆ្ពោះទៅទីក្រុងសៀងហៃប្រទេសចិន នៅកំឡុងចុងសប្តាហ៍នេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...