Monday, August 5, 2019

មូលនិធិចាស់ជរា ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនជនចាស់ជរាគ្មានទីពឹងចំនួន ៩១នាក់

ប៉ៃលិន៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងារមូលនិធិរបស់លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន។ ក្នុងពិធីនោះលោក អ៉ី ឈាន បានមានប្រសាសន៍ឱ្យដឹងថា មូលនិធិនេះបានបង្កើតក្នុងគោលបំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ជឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយលោកតា ដោយមិន ប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយៗ។ លោកបានបន្តថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១បើកផ្តល់ជូនលោកយាយលោកតានៅការិយាល័យតំណាងរាស្ត្រ មណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់។ គួរបញ្ជាក់ថា៖ មូលនិធិរបស់លោកស្រី បាន ស្រីមុំ បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់លោកយាយលោកតា ចាស់ជរាចំនួន៩១នាក់ ដោយបើករៀងរាល់ថ្ងៃទី៥ ដើមខែ ដោយក្នុងម្នាក់ៗទទួលបានថវិការចំនួន១០ម៉ឺនរៀល៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...