លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤០ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤០ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព»។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់អគ្គលេខា ធិការដ្ឋានរដ្ឋសភានៅថ្ងៃទី១៩ ខែសីហានេះ។
នៅក្នុងកំឡុងពេលនៃមហាសន្និបាតនេះ នឹងមានកិច្ច ប្រជុំតាមគណៈកម្មាធិការជាច្រើនរបស់អាយប៉ា ដែលសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូចូលរួមប្រជុំមាន ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិកិច្ច ប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការសមាជិក សភាស្រ្តី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មា ធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំរវាងអាយប៉ាជាមួយបណ្តាប្រទេសសង្កេត ការណ៍ជាដើម។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃប ណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៉ីអា គ្នេយ៍ (ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៉ី ឡាវ ម៉ាឡេស៉ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។
យោងតាមសេចក្តីជូនដំណឹងដដែលនេះ អន្តរសភាអា ស៊ាន ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគ មន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យស ម្រេចបាន នូវគោលដៅសហគមន៍អាស៊ានតែមួយ។ ម ហាសន្និបាតអន្តរ សភាអាស៊ាន បានប្រារព្ធធ្វើជារៀង រាល់ឆ្នាំ ដោយប្រទេសជាសមាជិក ផ្លាស់វេនគ្នាតាម លំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតាំង៕
0 comments