Monday, August 19, 2019

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័តគម្រោងវិនិយោគចំនួន៥ថ្មីទៀតសរុបទុនវិនិយោគជាង២១លានដុល្លារអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា ខ្លួនទើបអនុម័តគ្រោងវិនិយោគថ្មីចំនួន៥កន្លែងសរុបទុនវិនិយោគជាង២១លានដុល្លារអាមេរិក។ Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថាគម្រោងវិនិយោគទាំង៥នោះរួមមាន៖ ១៖ ក្រុមហ៊ុន ZHEJIANG CHISHUN FOAM CO.,LTD. គម្រោងបង្កើតរោងចក្រផលិតអេប៉ុងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ២.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។ ២៖ ក្រុមហ៊ុន XIN CHI XING PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០នាក់។ ៣៖ ក្រុមហ៊ុន CHIANG CU WIRE & CABLE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤៣កន្លែង។ ៤៖ ក្រុមហ៊ុន GORGEOUS STEEL STRUCTURE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកែច្នៃដែក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤កន្លែង។ ៥៖ ក្រុមហ៊ុន WING ART LIGHTING AND GIFTWARE CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំអំពូលភ្លើងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៧.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៤នាក់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...