Monday, August 19, 2019

ទំនាក់ទំនងកម្ពុជា-ជប៉ុន មានការរីកចម្រើនរឹងមាំជា លំដាប់ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម

លោកហៃដិហិសា ហូរីនូជិ (Hidehisa HORINOUCHI) អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលផុតអាណត្តិ បានថ្លែងថា អំឡុងពេលបេសកកម្មរបស់លោកនៅកម្ពុជា ប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងកម្ពុជា-ជប៉ុន មានការរីកចម្រើនរឹងមាំជាលំដាប់ ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកបានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក បានចូលជួបសម្តែងការគួរសម និងជម្រាបលាលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ លោកអគ្គរដ្ឋទូតជប៉ុន Hidehisa HORINOUCHI បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់លោកនៅកម្ពុជា គឺចំពេលដែលសេដ្ឋកិច្ចកម្ពុជាមានការីកចម្រើន ហើយទំនាក់ទំនងកម្ពុជា-ជប៉ុន ក៏មានការរីកចម្រើនរឹងមាំជាលំដាប់ ទំាងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជ កម្ម។ ជាពិសេសគឺកម្ពុជានិងជប៉ុនបានផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញមក ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោក បានថ្លែងអំណរគុណចំពោះលោក ហេង សំរិន ដែលបានគាំទ្រដល់បេសកកម្មការទូតរបស់លោក។ នៅក្នុងនោះ លោកតែងតែឆ្លៀតពេលមមាញឹកទទួលស្វាគមន៍ គណៈប្រតិភូប្រទេសជប៉ុន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតជប៉ុនដែលចប់អាណត្តិ សង្ឃឹមថា ប្រធានរដ្ឋសភានឹងបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរបន្ថែមទៀត។ លោកបានលើកឡើងថា បេសកកម្មការទូតរបស់លោកនៅកម្ពុជា រយៈពេលបីឆ្នាំកន្លងមកនេះ ទទួលបានជោគ ជ័យ។ ជោគជ័យដោយសារមានការគាំទ្រ និងជួយសម្រួ លពីសម្តេចប្រធានរដ្ឋសភាមួយចំណែក។ ក្នុងនោះលោក បានជំរុញឲ្យរដ្ឋសភាកម្ពុជានិងជប៉ុន មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។ លោក ហេង សំរិន បានថ្លែងអំណរគុណប្រទេសជប៉ុនដែលបានជួយគាំទ្រ និងផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជារហូតមក។ លោកបានមានប្រសាសន៍ថា នៅក្នុងរយៈពេលស្នាក់នៅកម្ពុជានេះ លោកឯកអគ្គរាជទូត បានឃើញពីដំណើរការអនុវត្តន៍លទ្ធិប្រជា ធិបតេយ្យរបស់កម្ពុជា។ កម្ពុជាបានអនុវត្តពេញលេញលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ហើយលោកបានអរគុណជប៉ុន ចំពោះការគ្រំាទ្រការកែទម្រង់ការបោះ ឆ្នោត និងការលើកកំពស់សិទ្ធិមនុស្សនៅកម្ពុជា។ លោក ហេង សំរិន ក៏បានស្នើសុំប្រទេសជប៉ុនជួយគាំទ្រដល់ប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសការអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាព ដើម្បីឲ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍប្រទេសអោយកាន់តែរីក ចម្រើន។ ចំណងការទូតកម្ពុជានិងជប៉ុន មានរយៈពេលជាង ៦៥ឆ្នាំមកហើយ។ ក្នុងខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទំាងពីរ ប្រទេសជប៉ុនបានបង្កើតការិ យាល័យកុងស៊ុលជប៉ុន នៅខេត្តសៀមរាប។ លោក ហេង សំរិន បានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ ២០១៣ មក វឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការប្រទេសទំាងពីរ បានក្លាយជា «ភាពជាដៃគូយុទ្ធសាស្រ្ត»។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ រួមគ្នាលើក កម្ពស់ចំណងការទូតនេះ យ៉ាងសកម្មផុលផុសនៅគ្រប់កម្រិត គ្រប់វិស័យ ព្រមទាំងបានប្រែក្លាយទៅជាផល ប្រយោជន៍ជាក់ស្តែងយ៉ាងច្រើនដល់ពលរដ្ឋកម្ពុជា៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...