Wednesday, July 3, 2019

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជាប់ផ្សារស្នួល ខេត្តក្រចេះ បំផ្លាញទ្រព្យសម្បត្ដិមួយចំនួនធំ

(ក្រចេះ)៖ នៅវេលាម៉ោង០២៖៤៥នាទីទាបភ្លឺថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅផ្សារស្នួល ភូមិក្បាលស្នួល ឃុំស្នួល ខេត្តក្រចេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នង និងតូបកាត់សក់ចំនួន១ បណ្ដាញឲ្យសម្ភារមួយចំនួនខូចខាត។ របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ម្ចាស់រងការខូចខាត ដែលត្រូវអគ្គិភ័យឆេះបំផ្លាញ ខាងលើនេះរួមមាន៖ *ទី១៖ ផ្ទះឈ្មោះ ឌឿន ស្រីមុំ ផ្ទះទំហំ៤ គុណ ១២ ធ្វើពីថ្មប្រក់សង្កសីឆេះទាំងស្រុង ម៉ូតូម៉ាកវ៉េង ១គ្រឿង សម្ភារប្រើប្រាស់មួយចំនួន *ទី២៖ ផ្ទះឈ្មោះ សុខ ហេង ភេទស្រី ផ្ទះទំហំ៧ គុណ ៩ម៉ែត្រ ធ្វើថ្មក្រោមឈើលើប្រក់សង្កសី ឆេះទាំងស្រុង និងសម្ភារប្រើប្រាស់ទាំងអស់ រងការខូចខាតពុំទានដឹងនៅឡើយ *ទី៣៖ តូបកាត់សក់ឈ្មោះ ឌឿន ប៊ុនរ៉ី ភេទប្រុស ផ្ទះទំហំ២.៥ គុណ ៤ម៉ែត្រ ធ្វើអំពីឈើប្រក់សង្កសី ឆេះទាំងស្រុង។ ក្នុងករណីអគ្គិភ័យនេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានដឹកនាំកម្លាំងនគរបាលជួយអន្តរាគមន៍ផ្ទាល់ផងដែរ។ សម្រាប់មូលហេតុវិញ ត្រូវសមត្ថកិច្ចប្រាប់ថា ឆ្លងចរន្តអគ្គីសនី ចេញពីតូបកាត់សក់ (ម្ចាស់មិននៅ)។ តែយ៉ាងណានោះ ករណីនេះពុំបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សនោះទេ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...