Thursday, July 4, 2019

អង្គការសង្គមស៊ីវិលខ្លះមិនបានចូលរួមសង្កេតការណ៍បោះឆ្នោតទេ បែរជាវាយតម្លៃថាការបោះឆ្នោតមិនត្រឹមត្រូវ និងមិនយុត្តិធម៌ទៅវិញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការរៀបចំការបោះឆ្នោតកន្លងទៅដែលមានអត្រាប្រជាជនចេញទៅបោះឆ្នោតច្រើនរហូតដល់ ៨២,០៣% ច្រើនជាងបណ្តាប្រទេសផ្សេងៗដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យដូចគ្នាប៉ុន្តែក៏មាន អង្គការសង្គមស៊ីវិលខ្លះដែលមិនបានចូលរួមសង្កេតការណ៍បោះឆ្នោតផង បែរជាវាយតម្លៃថាការបោះឆ្នោតមិនត្រឹមត្រូវ និងមិនយុត្តិធម៌ទៅវិញ។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំទៀងទាត់ លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅប្រទេសស្វីស នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ហើយគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សជាមួយនឹងការរៀបចំការបោះឆ្នោតដោយទៀងទាត់ សេរី និងយុត្តិធម៌ដើម្បីផ្តល់សិទ្ធិឱ្យប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស និងមានអ្នកចូលរួមសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិជាច្រើន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...