Wednesday, July 31, 2019

អត្ថបទខ្លី៖ គ្មានបរទេសណាស្រលាញ់ខ្មែរ ជាងខ្មែរស្រលាញ់ខ្មែរគ្នាឯងទ្បើយ !

នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មាននានា បានបញ្ចេញប្រតិកម្ម ឆ្លើយតបទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានបញ្ចេញសកម្មភាពដ៍ច្រងេងច្រងាង និង បំពានទាំងស្រុងទៅលើសន្ធិសញ្ញាអន្តរជាតិស្តីពីទំនាក់ទំនងការទូតដែលមិនអនុញ្ញាតឲ្យប្រទេសមួយ ទ្បូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀត ដែលជាម្ចាស់ដែនដីនោះឡើយ។ លើសពីនេះសកម្ម ភាពរបស់ស្ថានទូតមហាអំណាចមួយនេះក៏បានបំពាន និងម៉ាក់ងាយដ៏ធ្ងន់ធ្ងរទៅលើឆន្ទៈរបស់ពលរដ្ឋខ្មែរ ជាង ៨៣% ដែលបានចូលរួមបោះឆ្នោតកាល ពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨។ ក្នុងនាមយើងខ្ញុំជាពលរដ្ឋខ្មែរ សូមផ្តាំទៅស្ថានទូតអាមេរិក ពិចារណាទ្បើងវិញអំពីទង្វើហួងហែង ឈឺឆ្អាលខុសបែបបទ និងបញ្ឈប់ជាបន្ទាន់នូវការបំពានសន្ធិសញ្ញាអន្តរជាតិ និងប្រទេសអធិបតេយ្យជាតិ កម្ពុជា។ ជាពិសេសការវាយតម្លៃខុសទៅលើការសម្តែងឆន្ទះម្ចាស់ឆ្នោតដែលបានទៅចូលរួមបោះឆ្នោត កាលពីថ្ងៃទី ២៩ កក្តដា ២០១៨ ដែលនោះគឺជាបោះឆ្នោតមួយចាត់ទុកជានិម្មិត រូបនៃសុខ សន្តិភាព និងភាពស្ងប់ស្ងាត់ដែលប្រជាពលរដ្ឋខ្មែរប្រាថ្នាចង់បានខ្លាំងណាស់ សរុបចំនួនសន្លឹកឆ្នោតដ៏លើសលុប ៨៣% និងមានអ្នកចូលរួមសង្កេតការពីបណ្តាសហគមន៍អន្តរជាតិ អង្គការសង្គមស៊ីវិល ស្ថាប័ននានា រួមទាំង គណបក្សនយោបាយដែលចូលរួមគាំពារប្រជាធិបតេយ្យ ព្រមទាំងបានទទួលយកលទ្ធផលបោះឆ្នោត។ នេះ ចាត់ទុកថា ការបោះឆ្នោតប្រកបទៅដោយភាពត្រឹមត្រូវ សេរី និងតម្លាភាព ហើយក្រោយការបោះឆ្នោត គឺ គ្មានអំពើហឹង្សាបង្ករងរបួស ឬស្លាប់ បាត់បង់ជីវិត ផ្ទុយពីការបោះឆ្នោតលើកមុនៗ ធ្វើឱ្យប្រជាពលរដ្ឋព្រួយ បារម្ភនឹងអំពើចលាចលរឹកវរ,បង្កផលរំខានដល់ការប្រកបមុខរបររកស៊ីគ្រប់បែបយ៉ាង។ ហេតុអ្វីបានជាស្ថានទូតសហរដ្ឋអាមេរិកបែរជាឈឺចិត្ត ស្អិតទ្រូង ទោរម្នេញ នឹងការបោះឆ្នោតដ៏ល្អ បែបនេះទៅវិញ? ឬមានបំណងតែមួយគត់គឺចង់ជួយឱ្យកូនជឹងអតីតបក្សប្រឆាំង បានទ្បើងកាន់អំណាច ដើម្បីខ្លួនអាចប្រើប្រាស់បង្វិលក្បាលបម្រើផលប្រយោជន៍បានដោយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា។នេះជាមហិច្ឆតាភូមិសាស្ត្រនយោបាយផ្ទុយពីឆន្ទះម្ចាស់ឆ្នោតជាង៨៣% យើងខ្ញុំសូមបញ្ជាក់ជូនស្ថានទូតអាមេរិកប្រចាំកម្ពុជាថា យើងខ្ញុំមិនទទួលយកបាននូវការទ្បូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា វារឹតតែធ្វើឱ្យខ្មែរ ស្គាល់មុខមាត់ពិតរបស់អាមេរិក និងកាន់តែឈឺចាប់នឹងព្រឹត្តការណ៍របស់អាមេរិក បានទន្លាក់គ្រាប់បែករាប់តោន មកលើក្បាលប្រជាជនខ្មែរ ខ្លះស្លាប់ ខ្លះរងរបួស និងខ្លះទៀតក្លាយទៅជាជនពិការអស់មួយ ជីវិត។ បច្ចុប្បន្ននេះ កម្ពុជាគឺមិនស្ថិតនៅក្រោមអាណានិគម ឬស្តាប់បង្គាបបញ្ជារបស់ប្រទេសណាមួយទ្បើយ គឺកម្ពុជាជារដ្ឋអធិបតេយ្យដែលមានច្បាប់រដ្ឋធម្មនុញ្ញមានសិទ្ធិស្វ័យសម្រេចលើជោគវាសនារបស់ខ្លួន៕ ដោយនិស្សិត៖ ធីតា ទេព
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...