Wednesday, April 10, 2019

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី ប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក «PASOC19»

(រដ្ឋហាវ៉ៃ, សហរដ្ឋអាមេរិ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី ប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក «PASOC19» តាមការអញ្ជើញរបស់មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក។ នាឱកាសនោះផងដែរ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយ មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិកនៃកងទ័ពសហរដ្ឋអាមេរិក ក្នុងគោលបំណងរឹតបណ្តឹងចំណងមិត្តភាព និងសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅសហរដ្ឋអាមេរិក ដែលទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់១២ ខែមេសា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ មេបញ្ជាការ នៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក ទោះបីកន្លងទៅមជ្ឈដ្ឋានប្រឆាំងមួយចំនួន ខំបំប៉ោងថា សហរដ្ឋអាមេរិក បានដាក់លោកឧត្តមសេនីយ៍ ក្នុងបញ្ជីបំរាមមិនឱ្យទៅសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាល និងកងទ័ពសហរដ្ឋអាមេរិក នៅតែបន្តធ្វើការយ៉ាងជិតស្និតជាមួយ លោកឧត្តមសេនីយ៍ឯក ជាក់ស្តែងការអញ្ជើញ លោកឧត្តមសេនីយ៍ឯក ទៅទស្សនកិច្ចផ្លូវការនេះ។ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក ក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។ មុននឹងមានទស្សនកិច្ច នៅសហរដ្ឋអាមេរិកនេះ លោកបានបំពេញទស្សនកិច្ចនៅបណ្តាប្រទេសសំខាន់មួយចំនួន ក្នុងនោះរួមមានដូចជា មហាយក្សចិន រុស្ស៉ី និងប្រទេសថៃជាដើម៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...