Thursday, April 18, 2019

សហភាពអឺរ៉ុបព្រមានឆ្លើយតបចំពោះអាមេរិក ប្រសិនបើមានការដាក់ទណ្ឌកម្មលើគុយបា!

(ប៉ារីស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក ប្រ៊ូណូ ឡឺ មែរ (Bruno Le Maire) បាននិយាយថា សហភាពអឺរ៉ុបនឹងចាត់វិធានការឆ្លើយតប ប្រឆាំងនឹងរាល់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក លើការវិនិយោគទាំងឡាយនៅក្នុងប្រទេសគុយបា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។ ការលើកឡើងរបស់លោក Bruno Le Maire ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការបញ្ជាក់ថាការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិកលើគុយបា គឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រហិរញ្ញវត្ថរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មជាថ្មី លើការវិនិយោគក្នុងប្រទេសគុយបា ដូចដែលខ្លួនធ្លាប់បានធ្វើ អស់រយៈពេលជាច្រើនឆ្នាំមកនេះ យើងនឹងចាត់វិធានការឆ្លើយតប... ហើយអឺរ៉ុបក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើប្រតិកម្មតបតផងដែរ»។ គួរបញ្ជាក់ថា នៅថ្ងៃពុធសប្ដាហ៍នេះទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានព្រមានប្រទេស គុយបា វេណេស៊ុយអេឡា និង នីការ៉ាហ្គ័រ (Nicaragua) ពីការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសរបស់ពួកគេ ហើយថែមទាំង ប្រកាសពីការដាក់ទណ្ឌកម្មលើប្រទេសទាំង ៣ នេះផងដែរ។ ដោយឡែកចាប់តាំងពីការ ប្រកាសដកទណ្ឌកម្មពីគុយបា ដោយអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនបរទេសជាច្រើនជាពិសេសសហភាពអឺរ៉ុប បានធ្វើការរកស៊ីយ៉ាងច្រើនជាមួយគុយបា៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...