នៅរសៀលថ្ងៃទី៧ ខែមេសាឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទទួលព្រះរាជដំណើរព្រះ ករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេ ចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិន មកដល់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីព្រះអង្គយាងទៅពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៩កន្លងទៅនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្វាយព្រះពរសូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មា យុ យឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕


0 comments