Friday, November 16, 2018

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកដល់មាតុភូមិវិញដោយសុវត្ថិភាព

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាព បន្ទាប់ ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ច ប្រជុំពាក់ព័ន្ធដទៃទៀតនៅប្រទេសសិង្ហបុរី ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ «ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន» ឃើញថា ទទួលបានលទ្ធផល ជាផ្លែផ្កាគួរជាទី មោទនភាព សម្រាប់ប្រទេសកម្ពុជាក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់បានពិភាក្សាលើប្រធានបទ និងបញ្ហា សំខាន់ៗ ក្នុងការសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដោយ បង្កើននូវទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ច ស្រប តាមតម្រូវការបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំង រួមគ្នាទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិភាព ដែលនាំមកនូវផលប្រយោ ជន៍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូល។ សមាជិកអាស៊ានក៏អបអរ សាទផងដែរដល់ប្រទេសថៃដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ ២០១៩ ខាងមុខនេះ។ សូមជូនពរដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះ តែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...