Friday, November 16, 2018

រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញជាភ្ញៀវកិត្តិយសក្នុងកិច្ចប្រជុំផ្លាស់ប្តូរ បទពិសោធន៍អំពីបេតិកភណ្ឌ និងទេសចរណ៍នៃតំបន់មេឌីទែរ៉ាណេ និងអឺរ៉ុប

លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំប្រតិភូចូលរួមជាភ្ញៀវកិត្តិយស ក្នុងកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍អំពីបេតិកភណ្ឌនិងទេសចរណ៍នៃតំបន់មេឌីទែរ៉ាណេនិងអឺរ៉ុប នាប្រទេសអ៊ីតាលីចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ដើម្បីអបអរសាទរឆ្នាំ២០១៨ អឺរ៉ុបដើម្បីវប្បធម៌ និងឆ្នាំ២០១៨ ជាឆ្នាំម្ហូបអាហារអ៊ីតាលី កម្មវិធីនេះជាកិច្ចប្រជុំលក្ខណៈ អន្ដរជាតិដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងប្រទេសក្នុងតំបន់មេឌីទែរ៉ាណេ ប្រទេសក្នុងតំបន់អឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀតសរុបចំនួន៤៨ប្រទេស ដែលរួមមានការជួបប្រជុំពិភាក្សារវាងអ្នកជំនាញដោយផ្តោតលើការរៀបចំឯកសារបេតិកភណ្ឌ ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកបុរាណវិទ្យា ការផ្សព្វផ្សាយ អំពីបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីៗដោយសាកលវិទ្យាល័យ អ្នកប្រតិបត្តិករ ផ្នែកបេតិកភណ្ឌ និងទេសចរណ៍ពីបណ្តាប្រទេសចំនួន៣០ប្រទេស និងអ្នកចូលទស្សនាប្រមាណ១ម៉ឺននាក់ ។ ក្នុងនាមជាភ្ញៀវកិត្តិយស លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សា ការងារជាមួយអ្នករៀបចំកម្មវិធី និងប្រតិភូនៃបណ្តាប្រទេសផ្សេងៗ ឥស្សរជនសំខាន់ៗមួយចំនួនជាមិត្តរបស់កម្ពុជាគឺលោកសាស្ត្រាចារ្យ Mounir Bouchenaki និងលោកសាស្ត្រាចារ្យ Azedine Beschaouch។ ទន្ទឹមនេះដែរ កម្ពុជាក្នុងនាមជាប្រទេសភ្ញៀវកិត្តយសត្រូវបាន អញ្ជើញធ្វើ ការរៀបចំស្តង់ពិព័រណ៌បង្ហាញដល់អន្ដរជាតិ ដើម្បីតាំងបង្ហាញផ្សព្វផ្សាយ អំពីរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំង៣របស់កម្ពុជាគឺ រមណីយ ដ្ឋានអង្គរ រមណីយដ្ឋានសម្បូរព្រៃគុក និងរមណីយដ្ឋានប្រាសាទព្រះវិហារ។ សូមបញ្ជាក់ថា គោលបំណងនៃកម្មវិធីគឺដើម្បីបង្ហាញអំពីសារៈសំខាន់ នៃបេតិកភណ្ឌវប្បធម៌ដែលជាកត្តាជំរុញដ៏ចម្បង ក្នុងការបង្កើតទំនាក់ ទំនងរវាងគ្នាទៅវិញទៅមកនៃវប្បធម៌ចម្រុះជាតិសាសន៍ ការច្របាច់ រួមបញ្ចូលគ្នាក្នុងសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងមនុស្សនិងមនុស្សតាមរយៈការចូលរួមការផ្លាស់ ប្តូរបទពិសោធន៍ និងការផ្សព្វផ្សាយផ្ទាល់ដោយមន្ត្រី នៃប្រទេសកិត្តិយស មួយចំនួនដែលក្នុងនោះលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានចូលរួមតំណាង រាជរដ្ឋាភិបាលកម្ពុជា ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...