Saturday, October 20, 2018

វិស័យសំណង់នៅកម្ពុជាបន្តកើនឡើងក្នុងរយៈពេល៩ ខែ ឆ្នាំ២០១៨នេះ

ការវិនិយោគលើវិស័យសំណង់នៅកម្ពុជានៅតែបន្តមាន សន្ទុះកើនឡើងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ គម្រោងសាងសង់មានចំនួន ២,៥៤១គម្រោង លើផ្ទៃដីជិត ១១ លានម៉ែត្រការ៉េ មានតម្លៃទុនវិនិយោគប៉ាន់ស្មានជិត ៥ពាន់លានដុល្លារអាមេរិក គម្រោងសំណង់ទាំងអស់នេះ គ្រប់គ្រងដោយក្រសួងរៀបចំដែនដី និងសំណង់ចំនួន ២២៤គម្រោង ហើយគ្រប់គ្រងដោយសាលារាជធានី-ខេត្ត ២,៣១៧គម្រោងក្នុងនោះគម្រោងសំណង់លំនៅឋានមាន ២,១៥១គម្រោង មានទុនវិនិយោគជិត ២ពាន់លានដុល្លារអាមេរិក។ គិតចាប់ពីឆ្នាំ២០០០ មកដល់៩ខែឆ្នាំ២០១៨នេះ សំណង់លំនៅឋាននៅទូទាំងប្រទេសមានចំនួន ៤២,៨១០គម្រោង មានតម្លៃទុនវិនិយោគជាង ៤ម៉ឺនលានដុល្លារអាមេរិក។ ៩ខែឆ្នាំ២០១៨ វិស័យសំណង់ បានផ្តល់ការងារគិតជាមធ្យមពី ២០ម៉ឺននាក់ ទៅ២២ម៉ឺននាក់ក្នុងមួយថ្ងៃ។ ដោយឡែកនៅភ្នំពេញ មានកម្មករសំណង់បំពេញការងារជាមធ្យមចន្លោះ ៩ម៉ឺន ទៅ១០ម៉ឺននាក់ក្នុងមួយថ្ងៃ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ ២០១៧ ការងារក្នុងវិស័យសំណង់បានផ្តល់ការងារជូនពលរដ្ឋខ្មែរកើនឡើងដល់ទៅ ១២០ភាគរយ។ របាយការណ៍ បានគូសបញ្ជាក់ថា កម្មករគ្មានជំនាញអាចទទួលប្រាក់ឈ្នួលពី ៣៥,០០០ ទៅ៤០,០០០រៀលក្នុងមួយថ្ងៃ, កម្មករមានជំនាញ និងមេជាងទទួលបានប្រាក់ឈ្នួល ៥០,០០០រៀល ទៅ ៧៥,០០០រៀលក្នុងមួយថ្ងៃ។ ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ៤០០ដុល្លារ ទៅ ២,៥០០ដុល្លារ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...