Saturday, October 6, 2018

កម្មវិធីប្រកួតអង្ករល្អជាងគេ ប្រចាំឆ្នាំ២០១៨ នៅកម្ពុជា

នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ នៅសហព័ន្ធស្រូវអង្ករកម្ពុជា មានរៀបចំការប្រកួតអង្ករដែលមានគុណភាពល្អជាងគេ ប្រចាំឆ្នាំ២០១៨ តាមប្រភេទអង្ករស អង្ករក្រអូប និងអង្ករក្រអូបប្រណីត។ ការប្រកួតនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់លោកឧកញ៉ា វង្ស ប៊ុនហេង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា តំណាង លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដោយមានការចូលរួមវាយតម្លៃពីគណៈកម្មការ ដែលមានសមាសភាពចូលរួមពីចុងភៅនៃសហព័ន្ធចុងភៅកម្ពុជា តំណាងក្រុមហ៊ុនត្រួតពិនិត្យគុណភាព (CCIC, OMIC) តំណាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា។ ការប្រកួតនេះ មានការដាក់សំណាកអង្ករចូលរួមប្រកួតពីវិទ្យាស្ថានកាឌី និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាសហគមន៍កសិកម្ម រោងម៉ាស៊ីន កិនស្រូវ និងអ្នកនាំចេញ ចំនួន២២ និងមានសំណាកអង្ករសរុបចំនួន២៨។ សម្រាប់ការវាយតម្លៃផ្តោតលើ លក្ខណៈសម្បត្តិអង្ករនៅមុនពេលចម្អិន (សពោះ ភាពបាក់ ទំហំ ពណ៌) និងក្រោយចម្អិន (ភាពភ្លឺរលោង ភាពស្អិតរមួត រសជាតិ ក្លិន ភាពងាយក្នុងការបរិភោគ)។ ជាលទ្ធផលនៃការប្រកួត អង្ករដែលបានជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់៖ ១) អង្ករក្រអូបប្រណីត ក្រុមហ៊ុន City Rice Import Export Co. LTD ២) អង្ករក្រអូបធម្មតា រោងម៉ាស៊ីនថ្មគោល Thmor Kol Rice Mill ៣) អង្ករស ក្រុមហ៊ុន Vong Bunheng Import Export Co.Ltd៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...