Friday, October 12, 2018

គណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៣៩ នៅទីក្រុងហ្សឺណែវ រយៈពេល៩ថ្ងៃ

តបតាមការអញ្ជើញរបស់លោកស្រី ហ្គាប្រីឡា គូវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា (IPU), លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃនយោបាយសភាស្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដើម្បីចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា កំឡុងពេលមហាសន្និបាតនេះ លោកស្រី ឃួន សុដារី នឹងថ្លែងសុន្ទរកថាស្តីពី «ភាពជាអ្នកដឹកនាំសភាក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍនាយុគ្គសម័យនវានុវត្តន៍ និងបម្លាស់ប្តូរបច្ចេកវិទ្យា» ទៅកាន់អង្គសន្និបាត។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា នៅក្នុងមហាសន្និបាតនេះ គណៈប្រតិភូកម្ពុជា ក៏នឹងចូលរួមបណ្តាកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត ដែលមានដូចជា៖ កិច្ចប្រជុំអាស៊ានបូក៣, កិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៉ី, កិច្ចប្រជុំភូមិសាស្ត្រតំបន់អាស៊ី- ប៉ាស៊ីហ្វិច, កិច្ចប្រជុំវេទិកាសមាជិកសភាស្ត្រី, កិច្ចប្រជុំវេទិកាសមាជិកសភាវ័យក្មេងសហភាពអន្តរសភា, និងចូលរួមកិច្ចប្រជុំគណៈកម្មា-ធិការអចិន្ត្រៃយ៍ទាំង៤ របស់សហភាពអន្តរសភា ស្តីពី សន្តិភាព-សន្តិសុខអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព-ហិរញ្ញវត្ថុ-ពាណិជ្ជកម្ម ប្រជាធិបតេយ្យ-សិទ្ធិមនុស្ស និងកិច្ចការអង្គការសហប្រជាជាតិ ផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...