Thursday, September 13, 2018

បច្ចេកវិទ្យា​ថ្មី​អាច​នាំអោយ​បាត់បង់​ការងារ​២៨​លាន​នាក់​នៅ​តំបន់​អាស៊ាន​

Credited: រស្មីកម្ពុជា: នវានុវត្តន៍នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) បូករួមទាំងការនិយមវាកាន់តែច្រើនឡើង នឹងមានផលប៉ះពាល់ធំមួយលើកម្លាំងពលកម្មនៅទូទាំងតំបន់អាស៊ាននៅមួយទសវត្សរ៍ខាងមុខ ,នេះបើតាមការសិក្សាថ្មីមួយដោយក្រុមហ៊ុនITនិងណិតវឺក Cisco និង Oxford Economics។ ដាក់ឈ្មោះថា”បច្ចេកវិទ្យានិងអនាគតនៃការងារអាស៊ាន” ការសិក្សាអះអាងថា នវានុវត្តន៍ខាងបច្ចេកវិទ្យាឌីជីថលនឹងតំណាងឱកាសធំសំរាប់បណ្តាប្រទេសជាសមាជិកអាស៊ានសំរាប់បង្កើនផលិតភាពនិងវិបុលភាពរបស់គេ តែការងារជំនាញទាបនឹងរងផលប៉ះពាល់ខ្លាំងជាងគេ។ ការប្រកាន់យកបច្ចេកវិទ្យាដែលកំពុងមានកាន់តែច្រើនឡើង បូករួមទាំងភាពជឿនលឿននៃការប្រើAI តាមរយៈផ្នែកទន់(សូហ្វវែរ) ផ្នែករឹង(ហាតវែរ)និងរ៉ូបូត(មនុស្សយន្ត)នឹងកាត់បន្ថយថ្លៃដើមទំនិញនិងសេវា ជំរុញសេចក្តីត្រូវការហើយបង្កើតការងារថ្មីរាប់លាន។ ការសិក្សាព្យាករណ៍ថា វិស័យដែលនឹងត្រូវការកម្មករថ្មីការខ្លាំងបំផុតគឺលក់ដុំនិងលក់រាយ(១,៨លានការងារថ្មី) ផលិតកម្មចេញពីរោងចក្រ(០,៩លាន) សំណង់(០,៩លាន)និងគមនាគមន៍(០,៧លាន)។ទោះជាយ៉ាងណា នឹងមានការផ្លាស់ប្តូរនៅក្នុងទីផ្សារការងាររបស់តំបន់ នៅពេលការងារជំនាញទាបត្រូវបានជំនួស។ ណាវីន មេណុន ប្រធានCiscoសំរាប់អាស៊ីអាគ្នេយ៍ បាននិយាយថា”ជំនាញជាច្រើនដែលមានឥឡូវ នឹងត្រូវបោះបង់ចោល។កម្មករជំនាញទាបបំផុតនឹងប្រឈមខ្លាំងជាងគេ ហើយវិស័យដែលងាយរងគ្រោះបំផុតគឺសេវានិងកសិកម្ម”។ លោកបានបន្ថែមថា ដើម្បីសំរេចបានទិន្នផលក្នុងកំរិតដដែល ប្រទេសមានសេដ្ឋកិច្ចធំជាងគេ៦នៅអាស៊ាន នឹងត្រូវកាត់បន្ថយកម្មករ២៨លាននាក់ចេញ។សិង្ហបុរីអាចរងផលប៉ះពាល់ខ្លាំងជាងគេ ដោយកម្លាំងពលកម្មដល់ទៅ២១ភាគរយត្រូវដូរចេញ។វៀតណាមនិងថៃនៅជួរបន្ទាប់ គឺ១៤និង១២ភាគរយរៀងៗខ្លួ ន។ឥណ្ឌូនេស៊ីក៏នឹងមានការងារប្រមាណ៩,៥លានត្រូវប៉ះពាល់ហើយម៉ាឡេស៊ីប្រមាណ១,២លាននាក់។ ការសិក្សាព្យាករណ៍ថា ក្នុងរយៈពេល១០ឆ្នាំទៅមុខ ផលនៃការបន្ថយនិបង្កើតការងារនឹងទូទាត់គ្នា តែការងារថ្មីទាំងនោះទំនងជានៅក្នុងវិស័យផ្សេងពីផ្នែកដែលត្រូវកាត់បន្ថយ។កម្មករប្រមាណ៦,៦លាននាក់នៅប្រទេសមានសេដ្ឋកិច្ចធំទាំង៦នេះ នឹងត្រូវកែសម្រួលជំនាញរបស់គេ និងបង្កើតជាមាគ៌ាអាជីពថ្មីដើម្បីនៅតែអាចបំរើការដោយផលិតភាព។ ការសិក្សាបង្ហាញទៀតថា ៤១ភាគរយនៃការងារប្រឈមការកាត់ចោលទាំងនោះ ជាក្រុមដែលខ្វះជំនាញITខ្លាំង ដែលការងារថ្មីទាមទារ។ជិត៣០ភាគរយខ្វះ”ជំនាញអន្តរសកម្ម” ដែលត្រូវការសំរាប់ការបើកចំហរការងារនាពេលអនាគត ដូចជាការចរចា ការបញ្ចុះបញ្ចូលនិងសេវាអតិថិជន។ជាង២៥ភាគរយក៏ខ្វះ”ជំនាញមូលដ្ឋាន” ដូចជាការរៀន អាននិងសរសេរ។ លោកណាវីន បាននិយាយថា”ប្រការនេះនឹងទាមទារអ្នកម្ចាស់ចំណែក រួមមាន ខាងធុរកិច្ច រដ្ឋាភិបាលនិងអ្នកអប់រំ ធ្វើការរួមគ្នាដើម្បីធានាថា កម្លាំងពលកម្មបច្ចុប្បន្ននិងនាពេលអនាគតរបស់តំបន់គឺជាជំនាញគ្រាន់បើឡើង ហួសពីចំណេះដឹងបច្ចេកទេស។គេត្រូវការជំនាញដោះស្រាយបញ្ហា ឌីសាញនិងគិតគូរ ដឹកនាំ សហការដោះស្រាយជម្លោះនិងការយល់ចិត្ត”៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...