Credited: រស្មីកម្ពុជា:
ភ្នំពេញ៖ លោក Krasae Chanawongse ប្រធានមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ី បានសរសើរសម្តេចតេជោ ហ៊ុន សែន ថាបានរៀបចំការបោះឆ្នោតបានយ៉ាងល្អឥតខ្ចោះ និង ប្រកបជោគ ជ័យទៀតផង ។ នេះបើយោងតាមការនាំពាក្យរបស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ប្រាប់អ្នកសារ ព័ត៌មានបន្ទាប់ពីជំនួបរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាជាមួយលោក Krasae Chanawongse ប្រធានមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ីនៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ នៅវិមានសន្តិភាពថា៖ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នោះលោក Krasae Chanawongse បានសម្ដែងនូវការអបអរសាទរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា៖ “បានរៀបចំការបោះឆ្នោតបានយ៉ាងល្អឥតខ្ចោះនិងប្រកបដោយ ជោគជ័យទៀតផង” ។
លោក អ៊ាង សុផល្លែត បានបន្តថា៖ក្នុងឱកាសនោះលោក Krasae Chanawongse ក៏បានបញ្ជាក់ពីគោលបំណងរបស់លោកក្នុងការចងក្រងសៀវភៅ ពាក់ព័ន្ធនឹងប្រវត្តិរបស់សម្តេចតេជោ និង ក៏បានរាយការណ៍ជូនសម្តេចអំពីមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ី និងបានប្រកាសជូនអាហា រូបករណ៍ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីព្រមទាំងបានជម្រាបជូនពីបំណងក្នុងការបង្កើតសាខាសាលកវិទ្យារបស់លោកក្នុងព្រះរាជាណាចក្រកម្ពុជាផង ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ចាន់ណាវង្សដែលបានតាមដានយ៉ាងយកចិត្តទុកដាក់ និង បានអបអរសាទរព្រឹត្តិការណ៍នៃការបោះឆ្នោតនៅកម្ពុជាកន្លងទៅ ។ សម្តេចក៏បានថ្លែងអណរគុណផងដែរចំពោះលោក ចាន់ណាវង្ស ដែលបានយក ចិត្តទុកដាក់ចងក្រងអំពីប្រវត្តិរបស់សម្តេច ហើយក៏បានជម្រាបជូនលោក ចាន់ណាវង្ស អំពីការត្រៀមរបស់កម្ពុជាក្នុងនាមជាសមាជិក របស់មជ្ឈ មណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ីនោះគឺសភាកម្ពុជាបានផ្តល់សច្ចាប័ណ្ណឲ្យកម្ពុជាចូលរួមជាសមាជិកមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្ត រាយអាស៊ី ។ កម្ពុជាក៏មានគណៈកម្មាធិការបង្កាគ្រោះមហន្តរាយផងដែរ ដែលយន្តការនេះអាចទៅជាផ្នែកមួយសម្រាប់មជ្ឈមណ្ឌលត្រៀមបង្កាគ្រោះ មហន្តរាយអាស៊ីនេះ ។ ជារួមកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងនាមជាសមាជិករបស់គណៈកម្មាធិការនៃមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយ អាស៊ី ។
ដោយឡែកចំពោះការផ្តល់អាហារូបករណ៍ចំនួន ១០ កន្លែងដល់សម្រាប់ទៅធ្វើការសិក្សានៅប្រទេសថៃនោះសម្តេចតេជោបានអរគុណចំពោះលោក ចាន់ណាវង្ស ផងដែរថានេះគឺជាកត្តាសំខាន់ចំពោះកម្ពុជាព្រោះកម្ពុជាកន្លងមកទទួលបានជោគជ័យដោយសារតែការបណ្តុះបណ្តាល លើធនធានមនុស្សបានល្អៗនេះឯង ។ ពាក់ព័ន្ធនឹងការបង្កើតសាខាសាកលវិទ្យាល័យរបស់លោក ចាន់ណាវង្ស នៅក្នុងប្រទេសកម្ពុជានោះសម្តេច បានស្វាគមន៍ចំពោះការបង្កើតសាកលវិទ្យាល័យ ថៃហ្គ័រ ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅកម្ពុជាកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ កន្លងមកនេះមានប្រទេសជាច្រើនបានអបអរសាទរចំពោះជោគជ័យនេះមានដូចជា ចិន ឥណ្ឌា រុស្ស៊ី ទីម័រឡេស ស្រីលង្ការ វៀតណាម ឡាវ ហ្វីលីពីន ថៃ សឹង្ហបុរី និង ជប៉ុន ។
លទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប កាលពីថ្ងៃទី១១ ខែ សីហាបានបង្ហាញថាប្រជាពលរដ្ឋខ្មែរចំនួនជិត៧លាននាក់(៦.៩៥៦.៩០០នាក់)ឫ៨៣,០២ភាគរយបានចេញទៅបោះឆ្នោតជ្រើសតាំងតំណា ងរាស្ត្រអាណត្តិទី៦ថ្ងៃទី២៩កក្កដា ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតជាង៤លានសំឡេង(៤.៨៨៩.១១៣ សំឡេង) ហើយតាមពីក្រោយតែឆ្ងាយដាច់មែនទែនដោយបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះដែលទទួលបានសំឡេងឆ្នោតជាង៣៧ម៉ឺនសំឡេង(៣៧៤.៥១០សំឡេង) ។
តាមរយៈលទ្ធផលបណ្តោះអាសន្ននេះគឺអាចបង្ហាញច្បាស់ហើយថាអាសនៈទាំង ១២៥ នៅក្នុងសភានឹងធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់ ។ រដ្ឋសភានឹងបើកសម័យប្រជុំដំបូងនៅថ្ងៃទី ៥ ខែកញ្ញាខណៈរដ្ឋាភិបាលថ្មីនឹងត្រូវប្រកាសឡើងនៅថ្ងៃទី ៦ កញ្ញាបន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនៅថ្ងៃទី ១៥ ខែ សីហា សប្តាហ៍ក្រោយនេះ៕


0 comments