Tuesday, August 28, 2018

គម្រោងប្រព័ន្ធកំពង់ផែEDI ដែលមានតម្លៃ ១៤លានដុល្លារអាមេរិក នឹងដាក់ឱ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ខាងមុខ

នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយក្រុមការងារ បេសកកម្មរបស់អង្គការJICA ដែលដឹកនាំដោយលោកបណ្ឌិត Masahiko FURUICHI ទីប្រឹក្សាជាន់ខ្ពស់ផ្នែកដឹកជញ្ជូន។ លោកបណ្ឌិត FURUICHI បានជម្រាបជូនលោកទេសរដ្ឋមន្ត្រី ស្តីអំពីវឌ្ឍនភាព និងផែនការសម្រាប់ គម្រោង «ស្ទង់មតិលើប្លង់រចនាគោលទាក់ទង នឹងកិច្ចព្រមព្រៀងជំនួយឥតសំណងសម្រាប់ប្រព័ន្ធកំពង់ផែEDI» ដែលគាំទ្រដោយអង្គការJICA។ លោកបណ្ឌិត បានផ្តល់អនុសាសន៍ ជូនលោកទេសរដ្ឋមន្រ្តីថា គម្រោងប្រព័ន្ធកំពង់ផែEDI (មាន តម្លៃ១៤លានដុល្លារអាមេរិក) នឹងដាក់ឱ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ខាងមុខ ហើយការសិក្សាលើរបាយការណ៍ចុងក្រោយ នឹងត្រូវរៀបចំឡើងដោយមានធាតុចូលពីក្រសួងសាធារណការ និងដឹកជញ្ជូនអង្គការJICA និងភាគីពាក់ព័ន្ធនានាផងដែរ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អង្គការJICAលើគំនិតផ្តួចផ្តើមស្តីពីប្រព័ន្ធកំពង់ផែEDIនេះ។ លោកក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារបេសកកម្មសហការថែមទៀតជាមួយក្រសួង កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្នាក់ងារនាវាចរកម្ពុជា (កាំសាប) អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានសំណូមពរបន្ថែមឱ្យក្រុមការងារបេសកកម្មរបស់អង្គការJICA សម្របសម្រួលការងាររបស់ខ្លួន ជាមួយនាយកដ្ឋានព័ត៌មានវិទ្យារបស់ក្រសួងដើម្បីផ្តល់ធាតុចូល បន្ថែមទៀតដោយធានាថា គម្រោងនេះនឹងនៅតែដំណើរការតាមការគ្រោងទុក។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្គការJICA ផ្តល់ការគាំទ្រលើការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង ដល់ការកកស្ទះចរាចរណ៍ (ចំណុចកដប) នៅផ្លូវជាតិលេខ១ ដោយការពង្រីកផ្លូវនៅក្នុងតំបន់សំខាន់ៗ មួយចំនួនព្រមទាំងផ្តល់ការគាំទ្រសម្រាប់គម្រោងស្ពានអាកាសនៅតំបន់ស្ទឹងបត់ដើម្បីភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥។ ក្រុមការងាររបស់អង្គការ JICA បានកត់សម្គាល់លើសំណើរបស់លោកទេសរដ្ឋមន្រ្តី ហើយនឹងផ្តល់ព័ត៌មានត្រឡប់មកវិញទាក់ទងនឹងសំណើទាំងនេះផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...