Wednesday, August 29, 2018

បញ្ចប់រឿង​ជាមួយ​ស្ត្រី​ខ្មែរ​នៅ​អាម៉េរិកៈ​លោក​ផ្កាយ​បី​កើត ប៉ូ​លីន ចូលខ្លួន​ទៅ​ដោះស្រាយ​នៅ​ប៉េអឹម​ក្រុង​

ភ្នំពេញៈ​ឧ​ត្ត​ម​សេនីយ៍​ឯក កើត ប៉ូ​លីន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សម្ភារ​ប​ច្ចេកទេស នៃ​ក្រសួងការពារជាតិ ដែល​ស្ត្រី​ខ្មែរ​ម្នា​ក់នៅ​អាម៉េរិក​ចោទប្រកាន់ថា បាន​បោកប្រាស់​គាត់​រហូត​អស់​ទឹកប្រាក់​ជាង​បី​ម៉ឺន​ដុល្លារ បាន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨​។ ការចូល​ខ្លួន​ទៅ​ដោះស្រាយ​នេះ គឺ​បន្ទាប់ពី​ស្ត្រី​រូបនោះ​បានដាក់​ពាក្យបណ្តឹង​ប្តឹង​នៅ​ប៉េអឹម​រាជធានី​ភ្នំពេញ ។ ស្ត្រី​ដែល​ដាក់ពាក្យ​ប្តឹង​​ឧ​ត្ត​ម​សេនីយ៍​កើត ប៉ូ​លីន គឺ​ឈ្មោះ គឹម យូ​ន​ងួន (​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vanny Heng) រស់នៅ​សហរដ្ឋ​អាម៉េរិក​។​ ទាក់ទង​ករណីនេះឧ​ត្ត​ម​សេនីយ៍​ឯក កើត ប៉ូ​លីន បាន​យល់ព្រម​សងលុយ​ទៅ​ស្ត្រី​ម្នាក់​នោះ និង​បានទទួល​ស្គាល់​កំហុសរ​បស់​ខ្លួន​។ អ្នកស្រី គឹម យូ​ន​ងួន បាន​ថ្លែង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា ចំពោះ​ករណីនេះ អ្នកស្រី​បានដាក់​ពាក្យ​ប្តឹង​នៅ​ប៉េអឹម​រាជធានី​ភ្នំពេញ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កើត ប៉ូ​លីន បានចេញ​មុខមក​ដោះ​ស្រា​ជាមួយ​អ្នកស្រី ហើយ​រឿង​ទាំង​ប៉ុន្មាន​ដែល​គាត់​បានធ្វើ គាត់​សុំទោស​អ្នកស្រី​រឿង​គំរាម​សម្លាប់ និង​រឿង​ឆបោក​កុហក់​អ្នកស្រី​។ ហើយ​គាត់​បាន​សង​សំណង​ចំនួន ៨០០០​ដុល្លារ​។ “… គាត់​បាន​សុំទោស​ខ្ញុំ​ហើយ ហើយ​គាត់​បាន​សន្យា​នៅ​កន្លែង​ប៉េអឹម​ថា អត់​មាន​គំរាម និង​គុំកួន​ធ្វើបាប​នាង​ខ្ញុំ​ទេ ហើយ​គាត់​ធ្វើលិខិត​មួយ​សុំទោស​ផងដែរ​។ ហើយ​គាត់​សុំ​សង​ត្រឹម ៨០០០​ដុល្លារ​បាន​ហើយ​។ …​នាង​ខ្ញុំ​លើកលែង និង​អនុគ្រោះ​ដល់​គាត់​ដែរ​។ រឿងនេះ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​”​។​ ចំណែក​​ឧ​ត្ត​ម​សេនីយ៍​ឯក កើត ប៉ូ​លីន មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង មិនមាន​អ្នកទទួល​។​ សូមជម្រាបថា​ឧ​ត្ត​ម​សេនីយ៍​ឯក កើត ប៉ូ​លីន ត្រូវបាន​ស្ត្រី​ម្នាក់​លាតត្រដាង​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក និង​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​។ ដោយ​នៅក្នុង​វីដេអូ​ឃ្លី​ប ស្ត្រី​ម្នាក់​នោះ បាន​និយាយ​រៀបរាប់​អំពី​ដំណើររឿង​លោក​ផ្កាយ​បី​បោកប្រាស់​យកលុយ និង​រហូត​ឈានដល់​ការ​គំរាម​សម្លាប់​ថែមទៀត​ផង​។ តាមរយៈ​ភស្តុតាង​ជា​ឯកសារ​វេ​លុយ​ពី​អាមេរិក​មកឱ្យ​លោក​ផ្កាយ​៣ កើត ប៉ូ​លីន និង តាមរយៈ​សារ​ឆ្លើយឆ្លង​គ្នា​រវាង​លោក​ផ្កាយ​៣ កើត ប៉ូ​លីន ជាមួយ​នារី​រងគ្រោះ លោក​ផ្កាយ ៣ កើត ប៉ូ​លីន គឺ​ពិតជា​មានឈ្មោះ​លោក​ផ្កាយ ៣ កើត ប៉ូ​លីន ទទួល​លុយ និង មាន​ឆាត​គំរាម​នារី​រងគ្រោះ​ពិតប្រាកដ​មែន​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...