Wednesday, August 29, 2018

តុលាការ​ខេត្តកណ្ដាល ឃុំខ្លួន​ចិន​ផលិត​បារី​ខុសច្បាប់​

Credited: រស្មីកម្ពុជា: កណ្ដាល​: លោក​ងួន វុទ្ធី អនុប្រធាន​សាលាដំបូង​ខេត្តកណ្ដាល និង ជា​ចៅក្រម​ស៊ើបសួរ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែសីហា នេះ ចេញ​ដីកាឃុំខ្លួន​បុរស​ជនជាតិ​ចិន​២​នាក់ ដែល​បើក​សិប្បកម្ម​ផលិត​បារី​ខុសច្បាប់​។ ​ជនជាតិ​ចិន​ទាំង​២​នាក់ នេះ ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​តាម​មាត្រា​១១​និង​មាត្រា​៦៤ ច្បាប់​ស្តីពី​ពាណិជ្ជ​នាម​និង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​។ ​មាត្រា​១១ សិទ្ធិ​ដែល​ទទួលបាន​តាមរយៈ​ការចុះបញ្ជី​ម៉ាក​មាន​ដូចខាងក្រោម​៖ ​ក​.​ចំពោះ​ម៉ាក​ដែល​ទាក់ទង​នឹង​ទំនិញ ឬ​សេវា​ដែល​បាន​ចុះបញ្ជី​រួចហើយ ការប្រើប្រាស់​ម៉ាក​នោះ​ដោយ​ជន​ណាមួយ​ក្រៅពី​ម្ចាស់​ដើម ត្រូវមាន​ការយល់ព្រម​ពី​ម្ចាស់​ដើម​ជាមុនសិន​។​ ​ខ​.​ម្ចាស់​ដើម​នៃ​ម៉ា​កមាន​សិទ្ធិ​ប្ដឹងទៅ​តុលាការ​ប្រឆាំងនឹង​ជនណាម្នាក់​ដែល​ប្រើប្រាស់​ដោយ​រំលោភ​លើ​ម៉ាក​របស់ខ្លួន ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់​ដើម​។ ម្ចាស់​ដើម​គឺមាន​សិទ្ធិ​ប្ដឹង​ផងដែរ ចំពោះ​ការប្រើប្រាស់​នូវ​សញ្ញា​ដែល​ប្រហាក់ប្រហែល​នឹង​ម៉ាក ដែល​ខ្លួន​បាន​ចុះបញ្ជី​រួចហើយ​និង​ការប្រើប្រាស់​ម៉ាក​ដែល​ទាក់ទិន​ទៅនឹង​ទំនិញ​និង​សេវា​ដែល​ប្រហាក់ប្រហែល​ទៅនឹង​ទំនិញ ឬ​សេវា​នៃ​ម៉ាក​ដែល​ចុះបញ្ជី​រួច​នោះ​ហើយ​ដែល​អាច​បណ្ដាលឱ្យ​មានកា​រ​ភាន់ច្រឡំ​ជា​សាធារណៈ​។​ ​គ​.​សិទ្ធិ​ដែល​ទទួលបាន​តាមរយៈ​ការចុះបញ្ជី​ម៉ាក​នឹងមិន​ដាក់បញ្ចូល​នូវ​ការដាក់​លក់ទំនិញ​នៅលើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ម្ចាស់​ដែល​បាន​ចុះបញ្ជី ឬ​ដោយមាន​ការយល់ព្រម​ពី​ម្ចាស់​ម៉ាក​នោះទេ​។​ ​មាត្រា​៦៤ ជន​ណា​ដែល​ក្លែងបន្លំ ពាណិជ្ជសញ្ញា សេវា​សញ្ញា ម៉ាកស​មូល​ហ​ភាព ឬ​ពាណិជ្ជ​នាម​របស់​សហគ្រាស​មួយ​ផ្សេងទៀត ដែល​បាន​ចុះបញ្ជី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូច​មានចែង​នៅក្នុង​មាត្រា​១១ ចំណុច​ខ ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ១.០០០.០០០ (​មួយ​លាន​) រៀល ដល់ ២០.០០០.០០០(​ម្ភៃ​លាន​) រៀល និង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ (​មួយ​) ឆ្នាំ ដល់ ៥(​ប្រាំ​) ឆ្នាំ ឬ​ទោស​ណាមួយ​នៃ​ទោស​ទាំងពីរ​នេះ​។​ ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដោយមាន​ការសម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល បង្ក្រាប​សិប្បកម្ម​ផលិត​បារី​ខុសច្បាប់​នេះ នៅ​ចំណុចឃ្លាំង​ជួល​របស់លោក​គង់ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ លើផ្លូវ​លេខ​២០១ ភូមិ​កំពង់​សំណាញ់​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។ ​ប្រភពព័ត៌មាន បញ្ជាក់ថា ជនជាតិ​ទាំងពីរ​នាក់​ឈ្មោះ XU CHUI YAO និង ឈ្មោះ JIANG SHAO CONG​។ ​ការចុះ​បង្ក្រាប​នៅពេលនេះ គឺ ធ្វើឡើង​យោងតាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ខ្មែរ​ធី​បងប្អូន អ៊ី​ម៉ិច ចុះបញ្ជី​ក្រោម​លេខ​០០២០៤៨៨ ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ មាន​វិញ្ញាបណ្ណបត្រ​បញ្ជាក់​ចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​លេខ​MOC-97673026​ពណ ចបព ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ មាន​ការិយាល័យ​កណ្តាល​ស្ថិតនៅ អគារ​លេខ​១០០k ផ្លូវ​លេខ​៥៨​ប​ភូមិ​ទួលគោគ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​តំណាង​ដោយ​លោកស្រី សាត ដា​នេ​។ ​ក្រោយពី​បាន​ឆែកឆេ​រកឃើញ​បទល្មើស​នេះ សមត្ថកិច្ច​ចាប់​ដកហូត​យកតែ​សំបក​កញ្ចប់​បារី​ម៉ាក ESSE និង​នាំ​ជនជាតិ​ចិន​ពីរ​នាក់មក​សាកសួរ​នៅ​ស្នងការ​រដ្ឋា​នន​គរ បាល​ខេត្តកណ្តាល​។​ ​ចំណែក​បារី​ម៉ាក​ផ្សេងទៀត​និង​សម្ភារៈ​វត្ថុធាតុដើម​ដែល​បម្រើការ​ក្នុងការ​ផលិត​បារី ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី សម្រេច​ក្លំ​បេ​បិទ​បណ្តោះអាសន្ន​រង់ចាំ​អនុវត្ត​នីតិវិធី​បន្ត​តាមផ្លូវ​ច្បាប់​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...