Wednesday, August 15, 2018

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ទទួលយកនូវលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ហើយទទួលបានអាសនៈទាំងអស់១២៥ នៅក្នុងរដ្ឋសភា នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត វេលាម៉ោង ៧៖៣០នាទីយប់នេះ។ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា លទ្ធផលនៃការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ក្នុងការរួបរួមគ្នាថែរក្សារាល់សមិទ្ធផលរបស់ជាតិ បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។ ព្រមជាមួយគ្នានេះ តាមរយៈលទ្ធផលនៃការបោះឆ្នោត ក៏បានធ្វើឱ្យឧបាយកលដ៏ពិសពុលរបស់ពួកប្រឆាំងខុសច្បាប់ និងមជ្ឈដ្ឋានអគតិនៅខាងក្រៅមួយចំនួន ដែលតែងតែមួលបង្កាច់សភាពការណ៍ពិត ប៉ុនប៉ងបង្កអស្ថិរភាព និងបំផ្លាញដំណើរការប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាត្រូវបានបរាជ័យ។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...