Sunday, August 5, 2018

កីឡាករកម្ពុជា ជាប់លេខ១ នៃព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពខ្មែរ ក្នុងចំណោមអត្តពលិកមកពី ៥០ប្រទេសចូលរួម

សៀមរាប៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៥ ដែលរៀបចំនៅលើទឹកដីអង្គរ ខេត្តសៀប នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ បានទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិចំនួន ៣,០៥៥នាក់ មកពី ៥០ប្រទេស ដែលចំនួននេះមានអាត្រាកំណើនកើនឡើង១៥% បៀបធៀប និងឆ្នាំ២០១៧ ហើយអ្វីដែលពិសេស កីឡាករកម្ពុជា ម៉ា វីរ៉ូ បានបំបែកកំណត់ត្រាដណ្ដើមបានចំណាត់ថ្នាក់លេខ១ លើកដំបូងក្នុងព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ ។ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា អត្តពលិកទាំង ៣,០៥៥នាក់ ដែលមកចូលរួមនេះ មានអត្តពលិកដែលជាភ្ញៀវក្នុងស្រុក ១,៤០០នាក់ និងអត្តពលិកដែលជាភ្ញៀវអន្តរជាតិចំនួន ១,៦៥៥នាក់ ក្នុងនោះចំនួនភ្ញៀវមកពីប្រទេសចិនឈរនៅលំដាប់លេខ១ ជប៉ុនឈរនៅលំដាប់លេខ២ និងភ្ញៀវម៉ាឡេស៊ីឈរនៅលំដាប់លេខ៣ ។ លោក អះអាងថា អាត្រាកំណើននៃចំនួនអត្តពលិកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិក្នុងព្រឹត្តិការខាងលើពីមួយឆ្នាំទៅមួយឆ្នាំ ដោយសាតែប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខល្អ មិនបង្កក្តីបារម្ភដល់ភ្ញៀវអន្តរជាតិពិសេសអត្តពលិករត់ប្រណាំងអន្តរជាតិ បានចុះឈ្មោះរាប់ខែតាំងពីមុនពេលបោះឆ្នោតសកលម្ល៉េះ។ហើយអ្នករត់ប្រណាំង៤២គីឡូម៉ែត្រនេះភាគច្រើនជាជនបរទេស មកពី ៥០ប្រទេស។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៥ ដែលធ្វើនៅទឹកដីខេត្តសៀមរាប មាន៤វិញ្ញាសា ដូចជា វិញ្ញាសារត់៤២គីឡូម៉ែត ២១គីឡូម៉ែត ១០គីឡាម៉ែត និង ៣គីឡូម៉ែតរត់លក្ខណៈកម្សាន្តក្នុងគ្រួសារ ។ ជាលទ្ធផលវិញ្ញាសាម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រលេខ១ ផ្នែកបុរសបានទៅកីឡាករកម្ពុជា ម៉ា វីរ៉ូ, លេខ២ កីឡាករជប៉ុន Kawamoto Koji និងលេខ៣ កីឡាករជប៉ុន Ota Yugo ខណៈផ្នែកនារី ជ័យលាភីសុទ្ធតែដណ្ដើមបានដោយកីឡាការិនីជប៉ុន ក្នុងនោះកីឡាការិនី Hamill Jill, លេខ២ កីឡាការិនី Mumford Amy និងលេខ៣ កីឡាការិនី Easton Sarah ។ ដោយឡែកវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រផ្នែកបុរសលេខ១ បានទៅកីឡាករកម្ពុជា វ៉ាន់ ភារ៉ា ខណៈលេខ២ និងលេខ៣ បានទៅកីឡាករចិន ស្របពេលផ្នែកនារី លេខ១ បានទៅកីឡាការិនីជប៉ុន Sasaki Natsuko, លេខ២ កីឡាការិនីចិន Gao Rui និងលេខ៣ កីឡាការិនីជប៉ុន Gawasawa Ayumi ។ រីឯវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្របុរសលេខ១ កីឡាករ Tamiru Andarge Ayal មកពីប្រទេស Ethiopian ខណៈលេខ២ និងលេខ៣ កីឡាករមកពីប្រទេសចិន គ្រាដែលផ្នែកនារី លេខ១ កីឡាការិនីចិន Heng Meyjou, លេខ២ កីឡាការិនីជប៉ុន Mafsugi Mina និងលេខ៣ កីឡាការិនីចិន Sum Hau Wun ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...