Wednesday, August 1, 2018

ព្រះមហាក្សត្រ និងសម្តេចម៉ែ ផ្ញើព្រះរាជសាររំលែកទុក្ខលោក ស ខេង ចំពោះមរណភាពរបស់លោក ស ថេង ដែលជាប្អូនប្រុសបង្កើត

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារ ចូលរួមរំលែកមរណទុក្ខដល់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះមរណភាពរបស់ លោក ស ថេង ជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនបង្កើតរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលទទួលបាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ។ ព្រះរាជសារបានមានព្រះបន្ទូលថា៖ «ខ្ញុំទទួលដំណឹងដ៏ក្រៀមក្រំ អំពីមរណភាពឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនបង្កើតរបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០៖៣៩នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។..ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព។ មរណភាព នៃឯកឧត្តម ស ថេង គឺជាការបាត់បង់អ្នកស្នេហាជាតិ ដ៏ល្អមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ»។ សូមជម្រាបថា លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានទទួលមរណភាពនៅប្រទេសចិន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ វេលាម៉ោង១០:៣៩នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សពរបស់លោក ស ថេង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសពលេខ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ៕ ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ និងសម្តេចម៉ែ៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...