
ក្រុមអ្នកវិភាគសង្គមដែលនាំមុខគេមួយ បានវិភាគលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីព្រឹត្តិការណ៍ World cup នៅប្រទេសរុស្ស៊ី នៃក្រុមទាំង32ដែលចូលរួមព្រឹត្តិការណ៍នេះ មានចំនួនអ្នកទស្សនាទូទាំងពិភពលោកដល់ទៅ 3.4 ពាន់លាននាក់ ។ ក៏ដូចជាកីឡាករកំពូលៗផងដែរ និងបានដាក់ចំណាត់ថ្នាក់ពួកគេដោយផ្អែកលើចំនួនអ្នកមើលសរុបតាមរឿងរាវផ្សេងៗរបស់ពួកគេលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗបីគឺ Facebook, Twitter និង Instagram ។

ក្នុងនោះក្រុមអ្នកវិភាគរកឃើញប្រទេស និងកីឡាករសំខាន់ៗមួយចំនួនដែលទាក់ទាញ់ចំណាប់រម្មណ៍ខ្លាំងរួមមាន ៖ 1-ក្រុមម៉ិកស៊ិកកំពុងទទួលបានជ័យលាភីលេខ1 នៅលើតារាងបណ្តាញសង្គមទាំង៣សរុបបញ្ចូលគ្នា ជាមួយនឹងចំនួនអ្នកមើលសរុបជាង 12 លាន ។ 2-ក្រុមអាល្លឺម៉ង់ មានចំណាច់ថ្នាក់លេខ2 ចំនួនអ្នកមើលសរុបជាង 9លាន និងក្រុមបារាំងលេខ៣ ចំនួនអ្នកមើលសរុបជាង7លាន ។

ចំណែកកីឡាករដែលឈរនៅលេខ1 គឺ Messi ចំនួនអ្នកមើលសរុបជាង19លាន, លេខ2គឺកីឡាករ Paul Pogba ចំនួនអ្នកមើលសរុបជាង11លាន និងលេខ3កីឡាករ Cristiano Ronaldo ចំនួនអ្នកមើលសរុបជាង7លាន ៕
0 comments