Tuesday, July 3, 2018

ចៅចាក់ស្មុក៖ ក្រុមបង្កចលាចលសង្គមនិងបំភិតបំភ័យពលរដ្ឋងើបមកទៀតហើយ!

នៅក្នុងទំព័រហ្វេសប៊ុកដែលមានឈ្មោះថា ចៅ ចាក់ស្មុក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «ក្រុមបង្កចលាចលសង្គមនិងបំភិតបំភ័យពលរដ្ឋងើបមកទៀតហើយ! » ដែលមានខ្លឹមសារដូចខាងក្រោម៖ នៅអំឡុងពេលបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៣ អង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា រួមនឹងក្រុមបំពុលសង្គមមួយចំនួនដែលបម្រើឱ្យគណបក្សសង្គ្រោះជាតិរួមមានអ្នករត់ចោលស្រុក ឆាំ ឆានី ប៉ាង សុខឿន ម៉ែន ណាត ពេលនោះ បានប្រឌិតព័ត៌មានដោយភូតកុហក បំភ័ន្តថាទឹកខ្មៅដែលជ្រលក់សម្រាប់ការបោះឆ្នោតលុបជ្រះ។ ការពិតគឺលុបមិន ជ្រះឡើយ សូម្បីម្រាមដៃរបស់មេបក្សប្រឆាំង កឹម សុខា និងសកម្មជនបក្សសង្គ្រោះជាតិនៅពេលនោះក៏លុបមិនជ្រះដែរ។ នៅពេលនេះ ក្រុមជនបង្កដដែលនេះបានព្យាយាមបំផ្លាញការបោះឆ្នោតនាខែកក្កដា ២០១៨ បានចាប់ផ្តើមបំប៉ោងព័ត៌មានមិនពិតដោយប្រឌិតថាទឹកខ្មៅមានជាតិពិល អាចសម្លាប់មនុស្សបាន។ នេះគឺជាទង្វើដ៏ថោកទាបបំផុតដែលក្រុមជនក្បត់ជាតិមួយក្តាប់តូចខំព្យាយាមបង្កអសន្តិសុខ អសណ្តាប់ធ្នាប់សង្គម និងដើម្បីបំផ្លាញ ការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជនដែលបំភ្លៃការពិត បង្កើតព័ត៌មានក្លែងក្លាយលើបញ្ហាទឹកខ្មៅដើម្បីរបៀបវារៈនយោបាយរបស់ក្រុមខ្លួន គួរត្រូវបានអាជ្ញាធរមានសមត្ថកិច្ចគួរស៊ើបអង្កេតនិងចាត់វិធានការណ៍ច្បាប់ប្រឆាំងនឹងក្រុមជនបង្កចលាចលសង្គម និងបំផ្លាញលទ្ធិប្រជាធិបតេយ្យទាំងនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...