Friday, July 6, 2018

News Update: ចិន​ទះអាមេរិកមួយកំផ្លៀង ដោយ​ប្រកាសតម្លើងពន្ធ៣៤ពាន់លានដុល្លារ

Credited: Fresh News: (ប៉េកាំង)៖ ទីបំផុតមហាយក្សចិន បានប្រកាសតម្លើងពន្ធ២៥ភាគរយ ឬស្មើនឹងជាង៣៤ពាន់លានដុល្លារ លើផលិតផលដែលនាំចូលពីសហរដ្ឋអាមេរិក ជាការសងសឹកទៅនឹងការតម្លើងពន្ធរបស់អាមេរិកលើទំនិញរបស់ចិន ដែលត្រូវបានចុះហត្ថលេខាដាក់ឲ្យ ដំណើរការជាធរមាននៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងពាណិជ្ជកម្ម​ចិន បញ្ជាក់ជំហរ​ច្បាស់​លាស់​យ៉ាងដូច្នេះថា៖ «ចិនធ្លាប់​សន្យាហើយថា នឹងមិនបាញ់គ្រាប់​កាំភ្លើងចេញមុននោះទេ ប៉ុន្តែ​ដើម្បីការពារ​ប្រយោជន៍ស្នូល​នៃប្រទេសជាតិ និងប្រយោជន៍​នៃប្រជាជននោះ យើង​ត្រូវតែបង្ខំចិត្ត​ចាត់វិធានការ​ចាំបាច់ ដើម្បីតបត​ទៅវិញ»។ ក្រសួងពាណិជ្ជកម្មចិន បន្ថែមថា សហរដ្ឋអាមេរិកបានរំលោភលើច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ហើយថែមទាំងបានប្រកាសធ្វើសង្រ្គាមពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ នាពេលបច្ចុប្បន្នថែមទៀត។ ដូច្នេះចិនគ្មានជម្រើសអ្វី ក្រៅតែពីចាត់វិធានការឆ្លើយតប ដើម្បីការពារផលប្រយោជន៍របស់ខ្លួននោះ ឡើយ។ គួរជម្រាបជូនថា រដ្ឋបាល​លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានប្រកាសធ្វើសង្រ្គាមពាណិជ្ជកម្មជាផ្លូវការ តាមរយៈការតម្លើងពន្ធ​លើផលិតនាំ​ចូល​ពី​​ចិន​​​​គិតជា​ទំហំសរុប ៣៤ពាន់លានដុល្លារ។ ផលិតផលទាំងនេះរួមមាន គ្រឿងម៉ាស៊ីន គ្រឿងម៉ូទ័រ គ្រឿងសំណង់ បរិក្ខាទូរគមនាគមន៍ និងគ្រឿងម៉ាស៊ីនកសិកម្មជាដើម។ ចំណែកឯ ការតម្លើងពន្ធរបស់ចិនលើផលិតអាមេរិកមានយានយន្ដ ផលិត ផលកសិកម្ម និងសណ្ដែកសៀងជាដើម៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...