Sunday, July 8, 2018

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អំពាវនាវឲ្យសមាជិកបក្ស និងពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

(សៀមរាប)៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប និងលោកស្រី បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាចំនួនប្រមាណជាង ២,០០០ នាក់ នៅស្រុកសូទ្រនិគម ខេត្តសៀមរាបនៅ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នេះ ព្រមទាំងបានអំពាវនាវឲ្យសមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ លោកឧបនាយករដ្ឋមន្រ្តីបានពន្យល់ពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំស្វែងរក និងការពារសុខសន្តិភាព រក្សាស្ថិរភាពនយោបាយ ខិតខំអភិវឌ្ឍន៍លើគ្រប់វិស័យ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ពិសេសបានទប់ស្កាត់គម្រោងការក្បត់ជាតិរបស់អតីតបក្សសង្គ្រោះជាតិ ការពារសន្តិភាពក្នុងប្រទេសកម្ពុជាបានទាន់ពេលវេលា។ លោកឧបនាយករដ្ឋមន្រ្តីបានដាស់តឿនដល់ប្រធាន អនុប្រធានក្រុមបក្ស សាខាបក្សភូមិគណបក្សប្រជាជនកម្ពុជា ត្រូវយកចិត្តទុកដាក់កៀរគរសមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឲ្យពួកគាត់ទៅបោះឆ្នោតជ្រើសតំណាងរាស្ត្រឲ្យបានគ្រប់គ្នា ដើម្បីប្រឆាំងតបទៅនឹងការញុះញង់របស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលឃោសនារារាំងមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ លើសពីនេះលោកឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ពិសេសត្រូវត្រៀមឲ្យបានស្រេចបាច់នូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬក៏ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើដល់ការបោះឆ្នោត ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...