Credited: រស្មីកម្ពុជា :
អ្នកជំងឺទឹកនោមផ្អែមមិនគួរ ដោយសារតែខ្លាចជាតិស្ករក្នុងឈាម កើនមិនហ៊ានបរិភោគផ្លែឈើ ។ នោះ ជាការយល់ខុសធ្ងន់ធ្ងរ ព្រោះផ្លែឈើ សម្បូរសារជាតិជីវជាតិសំខាន់ៗ ដូចជា វីតាមីន C, ជាតិសរសៃ, ពពួកសារជាតិ ប្រឆាំងអុកស៊ីតកម្មអាចជួយបន្ថយ ហានិភ័យមហារីក ។
អ្នកជំងឺទឹកនោមផ្អែមគួរ ជ្រើសរើសបរិភោគផ្លែឈើមាន បរិមាណជាតិស្ករទាប ដោយមិនចាំបាច់ បារម្ភពីការកើនជាតិស្ករក្នុងឈាម ។
•ក្រូចថ្លុង
ក្រូចថ្លុងមានសន្ទស្សន៍ជាតិ ស្ករយ៉ាងទាប និងសម្បូរដោយវិតាមីន C ។ បរិភោគក្រូចថ្លុង មួយផ្លែអាច បំពេញគ្រប់បរិមាណវីតាមីន C ចាំបាច់ ក្នុងមួយថ្ងៃសម្រាប់សរីរាង្គ ។
ប៉ុន្តែប្រសិនកំពុងព្យាបាលជំងឺ និងលេបថ្នាំនោះ ត្រូវប្រយ័ត្ន ព្រោះ ក្រូចថ្លុងអាចអន្តរកម្មអាក្រក់ ជាមួយ ថ្នាំមួយចំនួន ក្នុងនោះមានថ្នាំ statin ច្រើនប្រើដើម្បីបន្ថយកម្រិតកូឡេស្តេរ៉ូល ក្នុងឈាម ។ ក្រូចថ្លុងមួយផ្លែជាមធ្យម ផ្ទុក១៨ក្រាម ស្ករ, ២០ក្រាម កាបូអ៊ី-ដ្រាត, ២ក្រាម ជាតិសរសៃ និង១,៦ ក្រាម ប្រូតេអ៊ីន ។
•ផ្លែប៉ោម
ផ្លែប៉ោមជាជម្រើសដ៏ល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ។ ផ្លែ ប៉ោមផ្ទុកជាតិសរសៃខ្ពស់ និងអាចជួយ បន្ថយបរិមាណកូឡេស្តេរ៉ូលអាក្រក់ក្នុង ឈាម ។
ផ្លែប៉ោមតូចមួយផ្លែមាន២១ ក្រាម កាបូអ៊ីដ្រាត, ១៥ក្រាម ស្ករ, ៤ ក្រាម ជាតិសរសៃ និងពុំមានជាតិខ្លាញ់ ។
•ស្ត្រប៊ីរី
ស្ត្រប៊ឺរី សម្បូរវីតាមីន C, សារជាតិប្រឆាំងអុកស៊ីតកម្ម, ជាតិ សរសៃខ្ពស់ និងមានលទ្ធភាពបន្ថយ រលាក ។ ធម្មតា ទឹកស្ត្រប៊ឺរីមួយកែវ ផ្ទុកប្រមាណ៧ក្រាម ស្ករ, ១២ក្រាម កាបូអ៊ីដ្រាត, ៣ក្រាម ជាតិសរសៃ និង ១ក្រាម ប្រូតេអ៊ីន ។
•ត្រសក់
តាមការវិភាគរបស់ពួកអ្នក វិទ្យាសាស្ត្រ នោះត្រសក់នៅតែជា ផ្លែឈើ គឺពុំមែនជាបន្លែ ។ មួយផ្នែក ធំនៃសមាសធាតុរបស់ត្រសក់ គឺទឹក ហេតុនេះអ្នកជំងឺទឹកនោមផ្អែមអាច បរិភោគត្រសក់ដោយសេរី ដោយមិន ខ្លាចប្រែប្រួលជាតិស្ករក្នុងឈាម ។
ត្រសក់មួយចានមានប្រមាណ ២ក្រាម ស្ករ, ៤ក្រាម កាបូអ៊ីដ្រាត និងពុំមានជាតិខ្លាញ់ ។
•ប៉េងប៉ោះ
ប៉េងប៉ោះសម្បូរ lycopene carotenoid , សារជាតិប្រឆាំងអុកស៊ីតកម្មអាចការពារ ស្បែកចំពោះមុខកាំរស្មី UV, ជួយឱ្យឆ្អឹងរឹងមាំ និងថែមទាំង បង្ការជំងឺហឺត ។
ប៉េងប៉ោះកិនមួយកែវមាន ៥ក្រាម ស្ករ, ៧ក្រាម កាបូអ៊ីដ្រាត, ៩ក្រាម សូដ្យូម, ២ក្រាម ជាតិសរសៃ និង ២ក្រាមប្រូតេអ៊ីន ៕
0 comments