Wednesday, July 11, 2018

ទស្សនៈកូនខ្មែរ៖ ការបោះឆ្នោត ២៩ កក្កដា មានធាតុ ប្រជាធិបតេយ្យយ៉ាងពេញលេញ!

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី ២៩ កក្កដា ខាងមុខនេះត្រូវបានគេចាត់ទុកជាការបោះឆ្នោតមួយដែល មានលក្ខណៈប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមគោលការណ៍ប្រជាធិបតេយ្យយ៉ាងពិតប្រាកដ និងក្នុងសុខ សន្តិភាពយ៉ាងកក់ក្តៅថែមទៀត។ ដើម្បីបញ្ជាក់ពីលក្ខណៈប្រជាធិបតេយ្យនៃការបោះឆ្នោត គេគួរគប្បីពិនិត្យមើលធាតុសំខាន់ៗដូចតទៅ៖ ទី១៖ មានគណបក្សនយោបាយ ២០ កំពុងប្រកួតប្រជែងរកសំឡេងឆ្នោត។ គណបក្សទាំង ២០ កំពុងឃោសនារកសំឡេងឆ្នោតរៀងៗខ្លួនក្នុងបរិយាកាសគោរពគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរ។ គណបក្សនីមួយៗ មានសេរីភាពពេញទីទាំងក្នុងដំណាក កាលចុះឈ្មោះ ដំណាក់កាលធ្វើយុទ្ធនាការឃោសនាតាមរូបភាពផ្សេងៗដែលខ្លួនអាចធ្វើបាន ដោយគោរពបានយ៉ាងល្អតាមគោលការណ៍ច្បាប់។ ចំនួនគណបក្សកើនឡើងយ៉ាងខ្លាំងធៀបនឹងការបោះឆ្នោតសភានីតិកាលទី ៥ ឆ្នាំ ២០១៣ ដែល មានគណបក្សតែ ៨ ចូលរួម។ ទី២៖ រហូតមកដល់ពេលនេះមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិប្រមាណជិត ៧០ ០០០ នាក់ហើយដែលត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីពួកគេបានដាក់ពាក្យសុំចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោត ហើយចំនួននេះអាចនឹងបន្តកើនឡើងថែមទៀតរហូតដល់ថ្ងៃបោះឆ្នោត។ អ្នកសង្កេតការណ៍ ទាំងនោះទៀតសោតក៏ទទួល បានការបណ្តុះបណ្តាលអំពីតួនាទី និងភារៈកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកសង្កេតការណ៍នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត។ ចំនួនអ្នកសង្កេតការណ៍ប៉ុណ្ណេះគ្រប់គ្រាន់ពេកណាស់សម្រាប់ធានាឲ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយតម្លាភាពក្រោមក្រសែភ្នែករបស់អ្នកសង្កេតការណ៍ដោយគ្មានខ្វះចន្លោះឡើយ។ ទី៣៖ អ្នកសារព័ត៌មានរាប់ពាន់នាក់មកពីរាប់រយអង្គភាព បានចុះឈ្មោះជាបន្តបន្ទាប់ដើម្បីចូលរួមយកព័ត៌មាន ទាំងខ្លឹមសារ និងរូបភាព គ្រប់ទិដ្ឋភាពទាំងអស់នៃដំណើរការបោះឆ្នោត។ អ្នកសារព័ត៌មានទាំងនោះមានទាំងមកពីស្ថាប័នជាតិ និងអន្តរជាតិ មានទាំងកាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន អនឡាញ ។ ទិដ្ឋភាពនៃការបោះឆ្នោតទាំងមូលនឹងត្រូវតាមដានដោយបណ្តាញផ្សាយព័ត៌មានដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ ទី៤៖ យុទ្ធនាការឃោសនារក សំឡេងឆ្នោតបានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងល្អប្រសើរ ដោយគ្មានអំពើហិង្សា ឬភាពមិន ប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ទាល់តែសោះ។ គណបក្សនីមួយៗមានសេរីភាពពេញលេញក្នុងការឃោសនា ទៅតាមគោលបំណង និងមធ្យោបាយដែលខ្លួនមានដោយគ្មានការរារាំង ឬឧបសគ្គអ្វីទាំងអស់។ អ្វីជាការកត់សម្គាល់បន្ថែមទៀតគឺ ការឃោសនារក សំឡេងឆ្នោតរបស់គណបក្សនីមួយៗប្រព្រឹត្តទៅដោយគោរពគ្នាទៅវិញទៅមកយ៉ាងល្អ។ ទី៥៖ ចំណែកប្រជាពលរដ្ឋ អ្នកវិនិយោគទុន ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាអ្នកទេសចរជាតិ និងអន្តរជាតិដែរ ក៏មានសកម្មភាពជាធម្មតាដោយគ្មានការព្រួយបារម្ភអ្វីទាំងអស់អំពីការបោះឆ្នោត។ សកម្មភាព សេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មផ្សេងៗ នៅតែរស់រវើកគា្មនការប្រែប្រួល ជ្រួលច្របល់អ្វីទាំងអស់។ ទាំងនេះជាភស្តុតាងបញ្ជាក់ឲ្យឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នេះប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងពេញលេញ ហើយជាការបោះឆ្នោតមួយដែលមានលក្ខណៈល្អប្រសើរជាងការបោះឆ្នោតកាលពីលើក មុនៗថែមទៀតផងពីព្រោះ កាលពីបោះឆ្នោតលើកមុនៗ ប្រជាពលរដ្ឋ អ្នកវិនិយោគ និងអ្នកទេសចរណ៍ មានការ ព្រួយបារម្ភ និងបានកាត់បន្ថយសកម្មភាពមួយចំនួនក្នុងអំឡុងពេលបោះឆ្នោត ប៉ុន្តែ ការបោះឆ្នោតលើកនេះអ្វីៗប្រព្រឹត្តទៅជាធម្មតា និងរឹតតែសកម្មថែមទៀតផង។ រីឯអំឡុងពេលមុនៗ ការបោះឆ្នោត ជាពិសេសអំឡុងពេលយុទ្ធនាការឃោសនារក សំឡេងឆ្នោត ក៏មានកើតមាន បញ្ហាប៉ះទង្គិចគ្នាច្រើនគួរឲ្យកត់សម្គាល់។ មានន័យថា ក្រៅពីបំពេញបាននូវលក្ខណ ប្រជាធិបតេយ្យ ការបោះឆ្នោតនៅកម្ពុជាលើកនេះក៏បញ្ជាក់ផងដែរពីសុខសន្តិភាពរបស់ ប្រទេសមួយនេះដែល ប្រជាធិបតេយ្យកាន់តែចាស់ទុំ និងសន្តិភាពកាន់តែរឹងមាំ។ តើមានការបោះឆ្នោតណាដែល មានលក្ខណៈល្អបែបនេះនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងលោក? មានតែបរទេសខ្លះ និងខ្មែរ មួយចំនួនដែលចង់បំផ្លាញការបោះឆ្នោត ចង់បំផ្លាញកម្ពុជា ទេដែលនាំគ្នាបង្ខូចបង្កាច់ការបោះឆ្នោតនេះថាគ្មានលក្ខណៈប្រជាធិបតេយ្យនោះ។ ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរដែល ស្រឡាញ់ប្រជាធិបតេយ្យ ដែល ប្រកបដោយនីតិរដ្ឋ និងក្នុងសុខ សន្តិភាព សូមរួមគ្នាការពារការបោះឆ្នោតនេះមិនឲ្យមានការ បំផ្លាញណាមួយជាដាច់ខាត ពីព្រោះវាជាការបោះឆ្នោតមួយដែលមានធាតុប្រជាធិបតេយ្យយ៉ាងពេញលេញបំផុត៕ ដោយ អ្នកសង្កេតការណ៍ បោះឆ្នោតម្នាក់
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...