Tuesday, June 5, 2018

ពិសេស! អង្គការ NASA មានរឿងសំខាន់មួយ ត្រូវប្រកាស​ប្រាប់​ពិភពលោក​ពាក់ព័ន្ធនឹងភពអង្គារ នៅក្នុងពេលឆាប់ៗ...

(អាមេរិក)៖ យាន​រុករក ខៀរីយ៉ូស៊ីធី (Curiosity) របស់ទីភ្នាក់ងារ​អវកាស NASA ត្រូវគេរាយការណ៍​ថា បានរកឃើញអ្វីយ៉ាងដែលគួរឲ្យចាប់​អារម្មណ៍ខ្លាំង​មែនទែន នៅលើ​ភពអង្គារ (Mars) ហើយ NASA នឹងលាតត្រដាង​ឲ្យសាធារណជន​បានដឹង​ ពីរបកគំហើញនេះ​នៅថ្ងៃព្រហស្បតិ៍ (ពេលវេលា​នៅ​វ៉ាស៊ីនតោន)។ នេះបើតាម​​ការដក​ស្រង់​ការ​ផ្សាយចេញ​ពី​ ​វែបសាយ Space.com នៅព្រឹក​ថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។ ជុំវិញរឿងនេះ​អង្គការ NASA បានបញ្ចេញ​ឲ្យដឹងតែព័ត៌មាន​តិចតួចប៉ុណ្ណោះ អំពីអ្វីដែលនឹង​ត្រូវប្រកាសនា​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ ប៉ុន្តែ​ការ​ពិភាក្សា​ដោយផ្សាយផ្ទាល់​នៅប៉ុន្មានថ្ងៃ​ខាងមុខនេះ នឹងមានរួម​បញ្ចូលនូវលទ្ធផល​ស្រាវជ្រាវថ្មី​ផ្នែកវិទ្យាសាស្រ្ត ពីយាន​រុករក Curiosity របស់ NASA។ យាន Mars Rover Curiosity បាននិងកំពុង​ធ្វើការស្រាវជ្រាវ​រុករកនៅលើភព​ក្រហមនេះ ចាប់តាំងតែពី​ពេលវាបានចុះចត​នៅ​ទីនោះកាលពី​ខែសីហា ឆ្នាំ២០១២​មកម្ល៉េះ ហើយរបបគំហើញសំខាន់ៗមួយចំនួនហើយ ត្រូវបានយាន​ដែលមានទំហំប៉ុន​កូនឡានមួយ​គ្រឿងនេះ សម្រេចបានដែល​ជាប្រយោជន៍ធំធេង​សម្រាប់ការស្រាវជ្រាវ​បន្ត នៅលើ​ភពអង្គារ។ គួរបញ្ជាក់ថា កាលពី​ខែកញ្ញា ឆ្នាំ២០១៥ អង្គការ NASA បានចេញ​សេចក្តី​​ប្រកាស​ដ៏ធំមួយ ដែលនាំឲ្យ​កក្រើកពិភព​វិទ្យាសាស្ត្រ នោះគឺការរក​ឃើញវត្តមានទឹក​រាវ ហូរនៅលើផ្ទៃភពព្រះអង្គារ​ក្នុងចំនួនតិចតួច ហើយវាពិតជា​សញ្ញា​មួយ​ដ៏ប្រសើរថ្លៃថ្លា ក្នុងការអនុញ្ញាត​ឲ្យក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បន្តប្រើយាន​តាមដាន​អំពី​លក្ខណៈបន្ថែម​នៃភពអង្គារ ដែលកាល​ពីរាប់រយរាប់ពាន់​លានឆ្នាំមុន អាចធ្លាប់មាន​ជីវិតរស់នៅ ឬក៏បរិយាកាស​ស្រដៀងនឹង​ភពផែនដី​នេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...