Monday, June 18, 2018

ទ្រាំ​អង្គុយមើល​ទៀត​មិនបាន «ជំទាវ Melania Trump បង្ហាញ​ការមិន​ពេញ​ចិត្តជាខ្លាំង ចំពោះ​នយោបាយ​មួយ កំពុង​អនុវត្តន៍ដោយ​ស្វាមី​ខ្លួន...»

Credited: Fresh News : (វ៉ាស៊ីនតោន)៖ ជំទាវទីមួយ​អាមេរិក លោកស្រី Melania Trump បានបង្ហាញ​ការមិនពេញចិត្ត​ជាខ្លាំង ចំពោះគោល​នយោបាយ​បំបែក បំបាក់នៃរដ្ឋបាល​ប្រធានាធិបតី លោក ដូណាល់ ត្រាំ លើឪពុក​ម្ដាយ និងកូនដែល​ជាជនអន្ដោប្រវេសន៍​ខុសច្បាប់ មកពីប្រទេស​មិចស៊ីកូ។ នេះបើតាម​អ្នកនាំពាក្យ​របស់លោក​ស្រី ដកស្រង់ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។ ការញ្ចេញប្រតិកម្ម​របស់​លោកស្រី Melania កើតមានឡើង​បន្ទាប់ពីទីក្រុង​វ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន​បាន​ប្រកាសថា ចាប់តាំងពី​ការដាក់ចេញនូវ​ គោលនយោបាយ​គ្មានការលើក​លែងថ្មី របស់ខ្លួនកាលពីពាក់កណ្ដាល​ខែមេសាមក មានកុមារ​ជាង ២,០០០នាក់ ត្រូវបានបំបែក​ចេញពីឪពុកម្ដាយ​របស់ពួកគេ ដែលត្រូវបាន​ចាប់ខ្លួនពីបទឆ្លង​ដែន ចូលមកកាន់សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់ ។ ប៉ុន្តែក្រៅពីគណបក្សប្រជាធិតេយ្យ សូម្បីតែភរិយាលោកត្រាំ គឺលោកស្រី Melania Trump ក៏បានបង្ហាញការជំទាស់ និងមិនពេញ ចិត្តផងដែរចំពោះគោលនយោបាយនេះ។ ជំទាវទីមួយអាមេរិក បានលើកឡើង​តាមរយៈអ្នកនាំ​ពាក្យប្រាប់ CNN យ៉ាងដូច្នេះថា «ខ្ញុំស្អប់ការបំបែក​បាក់កូនចេញពី​ឪពុក ម្ដាយរបស់​ពួកគេខ្លាំង​ណាស់... ដូច្នេះខ្ញុំ​សង្ឃឹមថា គណបក្ស​ប្រជាធិបតេយ្យ និងគណបក្ស​សាធារណៈរដ្ឋ អាចនឹងឈាន​ដល់ការ ឯកភាពគ្នា​ដើម្បីធ្វើកំណែទម្រង់​ដោយជោគជ័យ​ លើគោល​នយោបាយ​អន្តោប្រវេសន៍​ទាំង​អស់គ្នា»។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏បានបង្ហោះ​សារមួយ នៅលើ Twitter កាលពីថ្ងៃសៅរ៍​ផងដែរ ដោយជម្រុញ​ឱ្យគណបក្សប្រជាធិបតេយ្យ​ ធ្វើការងារជាមួយ​គណបក្សសាធារណរដ្ឋ​ សំដៅបង្កើតច្បាប់ថ្មី។ តែទោះជា​យ៉ាង​នេះក្ដី ក្រុមអង្គការ​សិទ្ធិមនុស្ស បានរិះគន់​យ៉ាងខ្លាំង​លើគោលនយោបាយ​អន្តោប្រវេសន៍​ របស់រដ្ឋបាល​លោក ដូណាល់ ត្រាំ ដោយ​ចាត់ទុកថា វាគឺជា​ការរំលោភ​សិទ្ធិមនុស្សមួយ​មិនធ្លាប់មាន​ពី​មុនមក៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...