Monday, June 18, 2018

​ម៉ាក​ សែន​សូនីតា​ ត្រូវ​បណ្តា​អ្នក​គាំទ្រ​ រិះគន់​ថា ​មិន​សូវ​មាន​ដើម​ទ្រូង!

Credited: KhmerTalking : (ភ្នំពេញ)៖ តារាសម្តែងដ៏មានប្រជាប្រិយភាព និងជាអ្នកជំនួញវ័យក្មេង ប្រកបដោយភាពប៉ិនប្រសព្វ គឺកញ្ញា ម៉ាក សែនសូនីតា ហៅ តូតា មួយរយៈមកនេះ មុខជំនួញរបស់នាង មានភាពជោគជ័យ ដោយទទួលបានអតិថិជនគាំទ្រច្រើន ជាមួយនឹងមុខម្ហូបនៅហាង «ផែសមុទ្រ» របស់នាងជាខ្លាំង។ ដោយឡែក បើងាកមករកអាជីពសិល្បៈវិញ នាងហាក់មមាញឹកខ្លាំង ខាងថតសំអាងការ និងសម្តែងខ្សែភាពយន្តខ្មែរ ប៉ុន្តែថ្មីៗនេះ អ្នកគាំទ្ររបស់នាង ស្រាប់តែរិះគន់ថា តារារូបនេះ មិនសូវមានដើមទ្រូងទៅវិញ ស្របពេលដែលនាង ស្លៀកពាក់ឈុតប៊ីគីនី ខណៈតារាដទៃទៀត មានដើមទ្រូងយ៉ាងទ្រលុកទ្រលន់។ ជាការពិត តារាស្រីដែលចូលចិត្ត ដើរលេងក្រៅប្រទេសរូបនេះ ត្រូវបានទស្សនិកជនសង្កេតឃើញថា ជាមួយការតុបតែងខ្លួនសិចស៊ី និងសម្ភារៈប្រើប្រាស់ទំនើប ទាន់សម័យរបស់នាង ហាក់ធ្វើឲ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ ព្រមទាំងសម្រស់ស្រស់សោភា ពីធម្មជាតិទៀតផង។ ប៉ុន្តែថ្មីៗនេះ ជាមួយឈុតប៊ីគីនីដ៏សិចស៊ី ពណ៌ខ្មៅថតផ្អែកជញ្ជាំង ក្នុងពេលនាងទៅលេងទឹក នៅប្រទេសអាយឡែន ស្រាប់តែអ្នកគាំទ្រ នាំគ្នាលើកឡើងថា «តូតា ស្លៀកប៊ីគីនី បែបនេះមើលទៅដូចជាធម្មតា មិនទាក់ទាញដូចតារាដទៃទេ មកពីដើមទ្រូងនាង មិនសូវទ្រលុកទ្រលន់»។ តែយ៉ាងណាមិញតារារូបនេះ នៅតែមានសម្រស់ស្រស់ស្អាត ជោគជ័យទាំងការងារ សិល្បៈ និងជំនួញ ហើយសម្រាប់ចំណងស្នេហ៍ជាមួយលោក ប៉ុល វិបូ ក៏កាន់តែផ្អែមល្ហែមទ្វេដង។ គួរជម្រាបថា កញ្ញាតូតា គឺជាតារាសម្ដែងម្នាក់ កំពុងមានភាពមមាញឹក ក្នុងវិស័យសិល្បៈ ដូចជាការសម្ដែងរឿង និងថតស្ពតអាពាហ៍ពិពាហ៍ ដោយសារតែនាងមានទឹកមុខ ក្រមិចប្រមើម គួរឲ្យស្រឡាញ់ ព្រមទាំងទេព្យកោលស្យខាងសិល្បៈ ពីកំណើតផងនោះ ហើយសម្រស់របស់នាង គឺពិតជាស័ក្ដិសម ជាសុភាពនារីខ្មែរណាស់ ជាពិសេសពេលស្លៀកសម្លៀក បំពាក់បុរាណតែម្តង។ ដោយឡែក ជាមួយនឹងការរិះគន់ ពីរឿងគ្មានដើមទ្រូងនេះ គឺហាក់បីដូចជាមិនមែនជារឿង ចម្បងនោះទេ ខណៈសម្រស់នាងនៅតែលេចធ្លោរ ជានិច្ច៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...