Credited: រស្មីកម្ពុជា :
នៅពេលដែលរាងកាយអ្នកខ្វះសារធាតុចិញ្ចឹម វានឹងបង្ហាញ មកក្រៅប្រាប់អ្នក ប៉ុន្តែទាល់តែអ្នក ចេះសង្កេតទើបអ្នកអាចដឹងថាតើវា ខ្វះឬមិនខ្វះ។ ដូចនេះតើវាមានអ្វីខ្លះទៅ?
ប្រេះអណ្តាត អណ្តាតហើម នៅពេល ដែលអ្នកបរិភោគអាហារបួសយូរ អ្នកនឹងងាយខ្វះវីតាមីន B ខ្លាំងណាស់ នោះវានឹងបញ្ចោញមកក្រៅតាមរយៈ អណ្តាតប្រាប់អ្នក ដូចនេះអ្នកគួរតែ បរិភោគអាហារដែលមានវីតាមីន B ឱ្យបានច្រើន។
ចុងមាត់ប្រេះស្ងួត
នៅពេលដែលអ្នកខ្វះវិតាមីន B1 ចុងនៃបបូរមាត់អ្នកនឹងប្រេះហើយ ស្ងួត ដូចនេះអ្នកអាចបរិភោគ ថ្លើមសត្វ ពងមាន់ផ្នែកលឿង និងទឹកដោះគោជាដើម ព្រោះវាមានផ្ទុកវីតាមីននោះ ជាច្រើន។
ធ្មេញចេញឈាម
នៅពេលដែលធ្មេញរបស់អ្នក មានអាការៈចេញឈាម នោះប្រហែល ជាអ្នកខ្វះវីតាមីន C ដូចនេះអ្នកគួរតែ បរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន អ្នកអាចពិសាបន្លែមួយថ្ងៃមួយគីឡូក្រាម រីឯផ្លែឈើពីរទៅបីគ្រាប់បាន នោះវា នឹងធ្វើឱ្យរាងកាយអ្នកមានវីតាមីន C គ្រប់គ្រាន់។
ចង្ខុវិញ្ញាណចុះខ្សោយនៅ ពេលយប់
នៅពេលដែលអ្នកមើលមិនច្បាស់នៅពេលយប់ មានន័យថា អ្នកប្រហែលជាខ្វះវីតាមីន A ដូចនេះអ្នកគួរ តែពិសាការ៉ុត និងថ្លើមជ្រូកឱ្យបានច្រើន បើពុំដូច្នោះទេ យូរទៅវានឹង ធ្វើឱ្យភ្នែកអ្នកស្ងួតបាន ហើយកាន់តែមើលមិនច្បាស់។
សម្ពាធឈាមឡើងខ្ពស់
នៅពេលដែលអ្នកខ្វះប៉ូតាស្យូម នោះវាងាយធ្វើឱ្យសម្ពាធឈាមអ្នក ឡើងខ្ពស់បានដូចនេះអ្នកគួរ តែបរិភោគ បន្លែ និងផ្លែឈើច្រើន ហើយមិនត្រូវ ពិសាអំបិលច្រើននោះទេ ជាងនេះ ទៅទៀត អ្នកគួរតែបរិភោគដំឡូងបារាំង ទឹកប៉េងប៉ោះ ចេក ពពួកត្រី និងផលិតផលដែលធ្វើពីទឹកដោះគោ ឱ្យបានច្រើន ព្រោះវាមានប៉ូតាស្យូមច្រើននៅក្នុងនោះ ៕
1 comments: