Saturday, June 23, 2018

​រថយន្ត​ទំនើប​មួយគ្រឿង​បែក​កង់​មុខ​ជ្រុល​ទៅបុក​របាំង​ថ្ម​ក្រឡាប់​ផ្ងារជើង​

Credited: រស្មីកម្ពុជា : ភ្នំពេញៈ​ថយ​ន្ត​មួយគ្រឿង​កំពុង​បើកបរ​លើផ្លូវ​សុខៗ​ស្រាប់តែ​បែក​កង់​មុខ​រេ​ចង្កូត​ជ្រុល​ទៅបុក​ក្បាល របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូង​ផ្លួ​វ​បាក់ បណ្ដោយ​ឲ្យ​ក្រឡាប់​ផ្ងារជើង រង​ការខូចខាត​យ៉ាងដំណំ សំណាងល្អ​អ្នកបើកបរ​រថយន្ដ​មិនមាន​រងរបួស ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​២៣ ខែ មិថុនា ឆ្នាំ ២០១៨ ក្បែរ​អង់​តែង​ទួលគោក នៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ។​ ​សាក្សី​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2O-6699 ធ្វើដំណើរ​យ៉ាង​លឿន​ពីរ​វង់​មូល​កាំ​កូរ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ខណៈ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ខាងលើ​បាន​បែក​កង់ ក៏បាន​រេ​ចង្កូត​ទៅបុក​ក្បាល​របាំង​ថ្ម ខណ្ឌ​ចែក​ទ្រូងផ្លូវ​បណ្ដោយ​ឲ្យ​ក្រឡាប់​ផ្ងារជើង​រង​ការខូចខាត​យ៉ាងដំណំ​ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​ពុំមាន​រង​របួស ហើយក៏​មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​ដែរ ។​ ​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​កាន់​ការិយាល័យ​ចរាចរ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...