Wednesday, May 23, 2018

កុំចេះតែហ៊ាន! ករណីបាញ់នៅមុខក្លឹបកំសាន្ត EPIC ឧត្ដមសេនីយ៍​ ម៉ៅ​ ឧត្ដម ចូលខ្លួនអោយប៉េអឹមចាប់

Credited: រស្មីកម្ពុជា ភ្នំពេញៈ លោកឧត្ដមសេនីយ៍​ ម៉ៅ​ ឧត្ដម​ នាយទាហានជាន់ខ្ពស់នៅ​កងពលតូចថ្មើរជើង ង​ ៧០​ កូនចៅលោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបាញ់នៅមុខក្លឹបកំសាន្ត EPIC ជិតស្ថានទូតរូស្ស៊ីបានបង្កអោយមានការភ្ញាក់ផ្អើល។ ប៉ុន្តែអាជ្ញាធរខណ្ឌចំការមន ហាក់ដូចជាបិទបាំងរឿងនេះ ដោយអះអាងថា អត់ដឹងរឿងទៅវិញ។ ប្រភពបានអិយដឹងថា នៅយប់ថ្ងៃទី២២ ខែឧសភា នេះ លោកឧត្ដមសេនីយ៍​ ម៉ៅ​ ឧត្ដម បានចូលខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ ហេតុការណ៍ផ្ទុះអាវុធបានកើតឡើងកណ្ដាលរាត្រីថ្ងៃទី​ ២១​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ នៅចំណចក្លិបកំសាន្ត EPIC ស្ថិតនៅក្នុងសង្កាត់​ ទន្លេបាសាក់​ ខណ្ឌ​ចំការមន។ ​ ប្រភពបានអោយដឹងថា ​ អ្នកបាញ់​នៅមុខក្លឹបកំសាន្ត EPIC គឺជា​ឧត្ដម​សេនីយ៍​ ម៉ៅ​ ឧត្ដម​ ជិះរថយន្តម៉ាក​ Alphard ពណ៌ស​ ស្លាកលេខរដ្ឋ ។​ ការបាញ់នេះ គឺមិនមានអ្នកណាហ៊ានចេញមុខតតាំងនោះទេ។ បន្ទាប់ពីបាញ់បង្កអោយភ្ញាក់ផ្អើលឧត្តមសេនីយ៍រូបនេះ បានជិះរថយន្តគេចខ្លួនបាត់។ សូមជម្រាបថា កាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានចាប់ខ្លួនលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ក្មួយសម្តេចនាយករដ្ឋមន្ត្រី បន្ទាប់ពីបាញ់បោះសេរី នៅខណ្ឌដូនពេញ។ លោកឧត្តមសេនីយ៍ឯក ហូ ចំរើន ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីបាញ់គំរាមឪពុកក្មេក និងប្រពន្ធ នៅក្នុងភូមិគ្រឹះនាខណ្ឌដង្កោ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...