Wednesday, May 2, 2018

កាដូធំមួយត្រៀមជូន​ដល់​​កូរ៉េខាងជើង! ប៉ុន្តែ​​កូរ៉េខាងត្បូង​ត្រូវការអន្តរជាតិ​ឯកភាពសិន!

Credited: Fresh News

(សេអ៊ូល)៖ រដ្ឋមន្ត្រីហិរញ្ញ​វត្ថុ​កូរ៉េខាងត្បូង លោក Kim Dong-yeon បានឱ្យដឹងថា រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល កំពុងពិចារណា​លើការ ផ្ដល់ហិរញ្ញវត្ថុ​ចំពោះគំរោងសេដ្ឋកិច្ច​ជាមួយកូរ៉េខាងជើង បើទោះជារាល់​គំរោងទាំងអស់​ជាមួយទីក្រុង​ព្យុងយ៉ាង ត្រូវការការ​យល់ព្រម ពីសហគមន៍​អន្តរជាតិ​ជាមុនក៏​ដោយ។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។ ថ្លែងប្រាប់ក្រុម​អ្នកសារព័ត៌មាន​នៅឯទីក្រុង Sejong នៅ​ថ្ងៃពុធនេះ លោក Kim Dong-yeon បានលើក​ឡើងដូច្នេះថា «យើងកំពុង​ពិចារណាថា តើត្រូវធ្វើ​យ៉ាងណាដើម្បីអាច​សហការ​ជាមួយ​សហគម​ន៍​អន្តរជាតិ ហើយតើត្រូវ​ធ្វើដូចម្ដេច​ ទើបអាចផ្ដល់​ហិរញ្ញវត្ថុដល់​គំរោង​អន្តរកូរ៉េ... ប៉ុន្តែយ៉ាងណា យើងនៅតែ​ត្រូវការការ​អនុញ្ញាត​ពីសហគមន៍​អន្តរជាតិ និងចាំបាច់​ត្រូវរង់ចាំមើល​លទ្ធផល​នៃកិច្ចប្រជុំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ជាមុន​សិន»។ គួរបញ្ជាក់ថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កូរ៉េខាងត្បូង មិនបានបញ្ជាក់​លម្អិតពីជំនួយ​ហិរញ្ញវត្ថុរបស់​ទីក្រុងសេអ៊ូល​នោះទេ ខណៈបច្ចុប្បន្ន ទីក្រុង​ព្យុងយ៉ាង កំពុងជាប់ទណ្ឌកម្ម​អន្តរជាតិ​ជុំវិញការអភិវឌ្ឍកម្មវិធី​អាវុធនុយក្លេអ៊ែរ និងមីស៊ីល​ផ្លោង។ ដូច្នេះរាល់​គំរោង ឬក៏កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​កូរ៉េខាងជើង ត្រូវទទួលបាន​ការអនុញ្ញាត​ពីសហគមន៍​អន្តរជាតិ​សិន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...