Saturday, May 12, 2018

អាមេរិក​សន្យា​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​មាន​ភាពរុងរឿង បើសិន​ខ្លួន​បោះបង់​អាវុធ​នុយក្លេអ៊ែរ​

Credited: រស្មីកម្ពុជា សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រទី១១ឧសភាបានសន្យាថាខ្លួននឹងស្តារឡើងវិញនូវសេដ្ឋកិច្ចដែលរងការរាំងខ្ទប់របស់កូរ៉េខាងជើង ប្រសិនបើរដ្ឋាភិបាលក្រុងព្យុងយ៉ាងយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ការប្តេជ្ញាចិត្តរបស់ លោក ម៉ៃ ផមផេវ (Mike Pompeo) រដ្ឋមន្ត្រីការបរទេសអាមេរិកនេះ បានធ្វើឡើងស្រប​ពេលដែល មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានបង្ហាញសុទិដ្ឋិនិយមយ៉ាងខ្លាំង នៅមុនជំនួបកំពូលថ្ងៃទី១២ខែមិថុនារវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក ម៉ៃ ផមផេវ ដែលបានធ្វើជំនួបជាមួយ លោក គីម ជុង អ៊ុន កាលពីចុងសប្តាហ៍នេះ ថែមទាំងបាននិយាយថា “យើងមានការយល់យោគល្អរវាងប្រទេសយើងទាំង២អំពីអ្វីដែលជាគោលបំណងរួមគ្នា” ។ លោក បាននិយាយថា “ប្រសិនបើកូរ៉េខាងជើងប្រកាន់យកវិធានការជាក់ស្តែងនិងក្លាហានដើម្បីរំលាយចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងពេលដ៏ឆាប់នោះ សហរដ្ឋអាមេរិកត្រៀមខ្លួន ធ្វើការជាមួយកូរ៉េខាងជើងដើម្បីសម្រេចបាននូវភាពរុងរឿងដូចគ្នានឹងមិត្តភក្តិកូរ៉េខាងត្បូងរបស់យើងផងដែរ”។ រដ្ឋមន្ត្រីការបរទេសអាមេរិកនេះ បាននិយាយដូច្នេះ បន្ទាប់ពីជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក គឺ លោកស្រី កាង គ្យុងវ៉ា ដើម្បីសម្របសម្រួលការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងសេអ៊ូលសម្រាប់ការជួបកំពូលជាប្រវត្តិសាស្ត្រនេះ។ លោកស្រី កាង គ្យុងវ៉ា និង លោក ម៉ៃ ផមផេវ បានយល់ស្របលើភាពចាំបាច់ នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ពីឧបទ្វីបដែលបែកបាក់គ្នានេះ ។ លោក ដូណាល់ ត្រាំ និង ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក ម៉ូន ជែអ៊ីន គ្រោងនឹងជួបគ្នានៅថ្ងៃទី២២ខែឧសភា នៅសេតវិមានជុំវិញជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...